Connect with us

ជីវិតកម្សាន្ដ

បុគ្គលល្បីលើលោកទាំង ៧ នេះ ញៀនល្បែងងើបមិនរួច

បានផុស

នៅ

អំពើអបាយមុខមានដូចជា ស្រី ស្រា ល្បែង និងគ្រឿងញៀនសុទ្ធតែមិនអាចជួយមនុស្សឲ្យរីកចម្រើនទេ សូម្បីតារាល្បីក៏ត្រូវរងគ្រោះដូចគ្នា ។ ខាងក្រោមគឺជាបុគ្គលល្បីលើលោកទាំង ៧ ដែលញៀនល្បែងងើបសឹងមិនរួច ៖

១. Charles Barkley

កីឡាករបាល់បោះ Charles Barkley គឺជាបុរសជោគជ័យម្នាក់ក្នុងវិស័យកីឡាបាល់បោះ ប៉ុន្តែគាត់បានចាញ់ល្បែងអស់ប្រហែល ២០ លានដុល្លារ និងធ្លាប់ត្រូវបនល្បែងនៅ Las Vegas ប្ដឹងទារសំណង ៤០ ម៉ឺនដុល្លារទៀតផង ។ ទោះបីគាត់ញៀនល្បែងមិនអាចផ្ដាច់ក៏ដោយ លោក Charles បានព្យាយាមកាត់បន្ថយចំនួនប្រាក់ដើម្បីបន្តលេងតាមទម្លាប់ធម្មតាវិញ ។

២. Wayne Rooney

លោក Wayne Rooney អ្នកលេងបាល់ទាត់ក្នុងក្លឹប Manchester United ធ្លាប់ចាញ់ល្បែងអស់ជាង ៦០ ម៉ឺនដុល្លារក្នុងរយៈពេលពីរម៉ោងព្រោះប្រពន្ធកូនមិននៅផ្ទះ ។

៣. Charlie Sheen

មិនត្រឹមតែលេងល្បែងនោះទេ Charlie ថែមទាំងសេពគ្រឿងញៀនផងដែរ ។ គាត់តែងតែចំណាយ ២០ ម៉ឺនដុល្លាររៀងរាល់សប្ដាហ៍សម្រាប់ផ្នាល់កីឡា ។

៤. Ben Affleck

ល្បែងដែល Ben ចូលចិត្តគឺ Blackjack និង Poker លោកធ្លាប់ចាញ់ម្ដង ៤០ ម៉ឺនដុល្លារឯណោះ ជួនកាលឲ្យលុយធីបបុគ្គលិកកាស៊ីណូ ១៥ ម៉ឺនដុល្លារក្នុងមួយយប់ក៏មាន ។

៥. Pamela Anderson

Pamela ជាស្រីស្អាតប្រចាំហូលីវូដដែលញៀនហ្គេម Poker យោងតាមប្រភពច្បាស់លាស់បានឲ្យដឹងថា អ្នកស្រីចាញ់ល្បែងមួយយប់ដល់ទៅ ២៥ ម៉ឺនដុល្លារ ។

៦. Tiger Woods

Tiger Woods ជាអ្នកលេងកីឡាវាយកូនគោលដ៏ល្បី ហើយក៏ចូលចិត្តលេងល្បែង Blackjack ដែរ ។ លោកធ្លាប់ចាញ់ម្ដងអស់ ២៥ ម៉ឺនដុល្លារ និងចាក់ម្ដង ១ លានដុល្លារនៅកាស៊ីណូ Las Vegas ។

៧. Michael Jordan

មិនគួរឲ្យជឿ Michael Jordan ចាញ់ល្បែងម្ដង ៥ លានដុល្លារ យ៉ាងណាវាមិនមែនជាបញ្ហាសម្រាប់លោកឡើយ ដោយសារទ្រព្យសម្បត្តិសរុបរបស់គាត់មាន ២ ពាន់លានដុល្លារ បើគិតក្នុងឆ្នាំ ២០២៣ នេះ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ បុគ្គលអន្តរជាតិល្បីៗ ៦ រូប មិនទុកទ្រព្យសម្បត្តិឲ្យកូន ទោះមានប្រាក់រាប់លានដុល្លារក៏ដោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម