ជីវិតកម្សាន្ដ
បុគ្គលអន្តរជាតិល្បីៗ ៦ រូប មិនទុកទ្រព្យសម្បត្តិឲ្យកូន ទោះមានប្រាក់រាប់លានដុល្លារក៏ដោយ
មហាជនមួយចំនួនគិតថា កើតជាកូនបុគ្គលល្បីដែលមានទ្រព្យសម្បត្តិរាប់លានដុល្លារ ប្រាកដជាសោយសុខមួយជីវិតហើយ ប៉ុន្តែផ្ទុយទៅវិញបុគ្គលល្បី ៦ រូបនេះមិនទុកទ្រព្យសម្បត្តិឲ្យកូនរបស់ពួកគេឡើយ ៖
១. Jackie Chan ឬ ឈិន ឡុង
តារាជួរមុខប្រចាំហុងកុងដែលមានឈ្មោះល្បីទូទាំងពិភពលោកគឺ Jackie Chan បាននិយាយដាក់កូនប្រុសថា “បើគាត់មានកំណើត គាត់នឹងអាចរកប្រាក់ដោយខ្លួនឯងបានហើយ ។ បើគាត់អត់កំណើតទេ ដូច្នេះគាត់ចេះតែបំផ្លាញលុយខ្ញុំប៉ុណ្ណោះ” ។

២. Ashton Kutcher និង Mila Kunis
Kutcher និង Kunis បញ្ជាក់ច្បាស់ៗថា កូនៗមិនបានសូម្បីមួយចំណិតពីទ្រព្យរាប់លានដុល្លាររបស់ពួកគេផង ហើយលុយដែលនៅសល់ទាំងប៉ុន្មានរបស់ពួកគេនឹងត្រូវបរិច្ចាគទាំងអស់ ។

៣. Bill Gates
មហាសេដ្ឋីប្រាក់វាល់លានលោក Bill Gates ជឿជាក់ថា ការផ្ដល់ប្រាក់ឲ្យកូនៗច្រើនពេកនឹងបំផ្លាញជីវិតពួកគេទៅវិញទេ ។

៤. Gordon Ramsay
កំពូលចុងភៅដ៏ល្បីល្បាញ Gordon Ramsay ដែលមានកូន ៥ នាក់បាននិយាយថា “ទ្រព្យសម្បត្តិប្រាកជាមិនបានទៅកូនៗរបស់គាត់នោះទេ ហើយមិនមែនខ្ញុំកាចឡើយ តែនេះជារបៀបមិនធ្វើឲ្យកូនខូច” ។

៥. Simon Cowell
លោក Simon Cowell ទម្លាយថា “ខ្ញុំនឹងផ្ទេរលុយរបស់ខ្ញុំឲ្យនរណាម្នាក់ អាចជាមូលនិធិសប្បុរសធម៌សម្រាប់ក្មេងៗ និងសត្វឆ្កែ ប៉ុន្តែខ្ញុំមិនផ្ទេរទ្រព្យសម្បត្តិ តកូនតចៅដាច់ខាត” ។

៦. Mark Zuckerburg
គ្រាន់តែមានកូនដំបូងកាលពីឆ្នាំ ២០១៥ ភ្លាម ម្ចាស់ក្រុមហ៊ុន Meta លោក Mark Zuckerburg និងភរិយាបានប្រកាសថា ពួកគេនឹងបរិច្ចាគប្រាក់ ៩៩ ភាគរយទៅឲ្យមូលនិធិសប្បុរសធម៌ភ្លែត មានន័យថា ប្រាក់ទាំងប៉ុន្មានស្ទើរតែគ្មានចំណែកកូនរបស់ពួកគេទៅហើយ ។

ដូច្នេះតើអ្នកយល់យ៉ាងណាដែរចំពោះការសម្រេចចិត្តរបស់បុគ្គលល្បីទាំង ៦ នាក់នេះ?
ប្រែសម្រួល ៖ វារី
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


