កីឡា
ថៃនិយាយថា ការមកប្រកួតប៉ារ៉ាហ្គេមនៅកម្ពុជា ទុកជាគោលដៅត្រៀមប៉ារ៉ាឡាំពិក នៅបារាំង ឆ្នាំក្រោយ
អត្តពលិកប៉ារ៉ាឡាំពិកថៃ ត្រៀមសម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា ដឹកនាំដោយកីឡាករប្រណាំងរទេះរុញ Pongsakorn Paeyor រួមជាមួយអត្តពលិកចំនួន ៣០៤នាក់បានចាកចេញមកកាន់រាជធានីភ្នំពេញរួចរាល់ហើយ ដែលចូលរួមប្រកួតចន្លោះថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣។
លោកអនុសេនីយ៍ឯក Naiyanop Bhirombhakdi ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកប្រទេសថៃ មានប្រសាសន៍ថា អត្តពលិកទាំងអស់បានហ្វឹកហាត់ជាយូរណាស់មកហើយ ចាប់តាំងពីការបញ្ចប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅទីក្រុង Solo ប្រទេសឥណ្ឌូនេស៊ី កាលពីខែសីហាឆ្នាំមុនរួមមានកីឡាមួយចំនួនដូចជា វាយកូនឃ្លីលើតុ, វាយសី, លើកទម្ងន់ និងហែលទឹក ក៏ធ្វើបានល្អផងដែរ។ ដែលក្រៅពីការហ្វឹកហាត់ខ្លាំងក៏ចេញទៅពង្រឹងបទពិសោធន៍ក្នុងការប្រកួតប្រជែងនៅបរទេសជាបន្តបន្ទាប់សម្រាប់គោលដៅធំគឺ “កីឡាប៉ារ៉ាឡាំពិកឆ្នាំ ២០២៤” នៅប្រទេសបារាំង ឆ្នាំក្រោយ។

ប្រធានគណៈកម្មាធិការរូបនេះបានឲ្យដឹងថា «អាស៊ានប៉ារ៉ាហ្គេម អត្ថប្រយោជន៍គឺយើងអាចបញ្ជូនអត្តពលិកបានយ៉ាងច្រើន។ ក្រៅពីអត្តពលិកដែលមានបទពិសោធន៍យូរក្នុងកម្មវិធីនេះ យើងក៏ផ្តល់ឱកាសដល់អត្តពលិកថ្មីៗផងដែរ។ អនុញ្ញាតឱ្យគាត់ទៅទទួលយកបទពិសោធន៍នោះ គឺបង្កើតអត្តពលិកជំនាន់ថ្មី ក្នុងខ្លួនឯង។ ហើយបន្តប្រយុទ្ធក្នុងការប្រកួតប្រជែងដ៏ធំនាពេលអនាគត។»
សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ “Cambodia 2023” នឹងប្រកួតរវាងថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្នុងន័យនេះ ស្នាដៃក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកចុងក្រោយ លើកទី១១ “Solo 2022” នៅទីក្រុង Solo សាធារណរដ្ឋឥណ្ឌូនេស៊ី អត្តពលិកប៉ារ៉ាថៃទទួលបានមេដាយពីការប្រកួតកីឡាចំនួន ១៤ប្រភេទ និងចំណាត់ថ្នាក់លេខ ២ មានមេដាយមាស ១១៦គ្រឿង មេដាយប្រាក់ ១១៣គ្រឿង មេដាយសំរឹទ្ធ ៩០គ្រឿង នៅពីក្រោយ “ម្ចាស់ផ្ទះ” ឥណ្ឌូនេស៊ី៕
ប្រែសម្រួល ៖ មន្នីរ័ត្ន
ប្រភព៖ siamsport.co.th

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


