សុខភាព
ឧស្សាហ៍កូរពោះឮខ្លាំងៗ អាចសាកល្បងតិចនិកទាំង ៧ នេះ
ពិតណាស់ អាការកូរពោះគឺជារឿងធម្មតាប៉ុណ្ណោះ ប៉ុន្តែប្រសិនបើគ្នាយើងចេះតែកូរពោះមិនឈប់ មិនថានៅក្នុងបន្ទប់ធ្វើការ កន្លែងប្រជុំ ឬនៅចំណោមមនុស្សជាច្រើននោះ វាច្បាស់ជាធ្វើឲ្យយើងមានអារម្មណ៍ខ្មាសអៀនមិនខាន។ ជាទូទៅការកូរពោះនេះកើតឡើងនៅពេលដែលយើងឃ្លាន ការរំលាយអាហារយឺតយ៉ាវ ឬញ៉ាំអាហារមួយចំនួន។ យ៉ាងណាមិញ យើងអាចបំបាត់អាការៈកូរពោះនេះបាន តាមរយៈតិចនិកងាយៗខាងក្រោមនេះ។
១. ដើរហាត់ប្រាណក្រោយញ៉ាំអាហាររួច
អំឡុងពេលសម្រាកពីការងារ ឬបន្ទាប់ពីញ៉ាំអាហាររួច គ្នាយើងគប្បីដើរហាត់ប្រាណប្រហែល ១៥នាទី ដើម្បីឲ្យការរំលាយអាហាររបស់យើងមានដំណើរការល្អ។ នៅពេលដែលយើងដើរ វាអាចជួយឲ្យអាហារផ្លាស់ទីទៅក្រពះយ៉ាងឆាប់រហ័ស ប៉ុន្តែគ្នាយើងក៏មិនគួរដើរហាត់ប្រាណខ្លាំងពេកដែរ ពីព្រោះវាអាចធ្វើឲ្យយើងមានអាការៈចង្អោរទៅវិញ។
២. ញ៉ាំទឹកឲ្យបានច្រើន
ទឹកជួយឲ្យដំណើរការរំលាយអាហារប្រសើរឡើង ហេតុនេះហើយ យើងគប្បីញ៉ាំទឹកនៅអំឡុងពេល ឬបន្ទាប់ពីញ៉ាំអាហាររួច។ ទោះជាយ៉ាងនេះក្ដី គ្នាយើងមិនត្រូវញ៉ាំទឹកម្ដងច្រើនពេកឡើយ ពីព្រោះវាអាចធ្វើឲ្យពោះរបស់យើងពោរពេញដោយទឹក និងជាលទ្ធផល វាធ្វើឲ្យយើងកូរពោះកាន់តែខ្លាំងឡើង។
៣. សាកល្បងតែរុក្ខជាតិ
តែរុក្ខជាតិដែលផ្សំឡើងពីខ្ញី ឈើអែម ឬស្លឹកគ្រៃអាចជួយពង្រឹងប្រព័ន្ធរំលាយអាហារ និងសាច់ដុំពោះវៀនបានយ៉ាងស័ក្ដិសិទ្ធ។ ដូចនេះ យើងគប្បីញ៉ាំតែប្រភេទនេះបន្ទាប់ពីញ៉ាំអាហាររួច ឬនៅពេលល្ងាច ទើបជាការប្រសើរ។
៤. ញ៉ាំយឺតៗ និងទំពាឲ្យម៉ដ្តល្អ
អាការកូរពោះ ក៏អាចបណ្ដាលមកពីយើងញ៉ាំលឿនពេក និងស្រូបយកខ្យល់ច្រើនពេក នៅពេលដែលយើងញ៉ាំអាហារ។ ហេតុនេះហើយ ចូរព្យាយាមទំពាអាហារឲ្យបានម៉ដ្តល្អ ដើម្បីបញ្ចៀសខ្យល់ចូលក្នុងរាងកាយរបស់យើង។
៥. កាត់បន្ថយជាតិស្ករបន្ថែម និងអាហារមានខ្លាញ់
ពោះវៀនរបស់យើងអាចផលិតឧស្ម័នច្រើន នៅពេលដែលយើងព្យាយាមរំលាយជាតិស្ករច្រើនជ្រុល។ ជាងនេះទៅទៀត វាក៏អាចបង្កជាអាការៈរាករូស ឬឆ្អល់ពោះ និងកូរពោះផងដែរ។ ដូចគ្នានេះដែរ ពពួកអាហារមួយចំនួនដែលមានដូចជាសាច់ជ្រូក សាច់ក្រក និងអាហារបំពងសុទ្ធតែអាចបង្កជាអាការៈហើមពោះ។
៦. ខ្ទឹមស
ខ្ទឹមសមានសមាសធាតុមួយឈ្មោះថា Allicin ជាសារធាតុដែលអាចកាត់បន្ថយការរលាកក្រពះ។ ការញ៉ាំខ្ទឹមសឆៅមួយកំពឹសនៅពេលព្រឹកព្រលឹម អាចជួយឲ្យការរំលាយអាហាររបស់យើងមានដំណើរការល្អប្រសើរ។
៧. ញ៉ាំអាហារដែលល្អដល់ការរំលាយអាហារ
គ្នាយើងក៏អាចបញ្ចូលរបបអាហារដែលល្អសម្រាប់ការរំលាយអាហារ ដូចជាទឹកដោះគោជូរ គ្រាប់ជី ខ្ញី គីមឈី ត្រីសាម៉ុន។ល។ លើសពីនេះ យើងចាំបាច់ត្រូវរក្សាជាតិទឹកនៅក្នុងរាងកាយ ដើម្បីឲ្យការរំលាយអាហារដំណើរការប្រក្រតី តែចៀសវាងការញ៉ាំអាហារច្រើនជ្រុល៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


