Connect with us

ព័ត៌មានជាតិ

ប្រធានរដ្ឋសភា៖ ធនធានមនុស្ស គឺជាកត្តាសំខាន់ មិនអាចខ្វះបានសម្រាប់ កសាង និងអភិវឌ្ឍន៍សង្គមជាតិ

បានផុស

នៅ

ប្រទេសនីមួយៗអាចរីកចម្រីន ជឿនលឿនទៅបាន គឺអាស្រ័យដោយមានធនធានមនុស្ស ប្រកបដោយចំណេះវិជ្ជា គតិបណ្ឌិត និងសីលធម៌ល្អ ដែលចេះគិតគូរដោះស្រាយរាល់បញ្ហាប្រកបដោយភាពឆ្លាតវៃ និងអាចដឹកនាំប្រកបដោយភាពប៉ិនប្រសប់។​ ធនធានមនុស្ស គឺជាកត្តាសំខាន់ ដែលមិនអាចខ្វះបានសម្រាប់ កសាង និងអភិវឌ្ឍន៍សង្គមជាតិ។ នេះបើតាមការអះអាងរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា៖ «វិស័យអប់រំ ជាវិស័យអាទិភាពមួយ នៅក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ»។ ប្រធានរដ្ឋសភា បានបន្តថា រាជរដ្ឋាភិបាលបានកំណត់នូវគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍជាតិ ទាំងក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ដែលក្នុងនោះរួមមាន មនុស្ស ទឹក ផ្លូវ ភ្លើង និងការបង្ខិតសាលារៀនឱ្យជិតនឹងប្រជាពលរដ្ឋ។ សម្តេច ហេង សំរិន បែបនេះក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំត្បូងចំនួន ១២៤៩ នាក់ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។

ប្រធានរដ្ឋសភា បានអំពាវនាវពលរដ្ឋ ជាពិសេស យុវជន ជាសសរទ្រូងប្រទេសជាតិ ត្រូវរួបរួមសាមគ្គីគ្នាការពារឱ្យខាងតែបាននូវសុខសន្តិភាព ដែលរកមកបានដោយលំបាកជាទីបំផុត ដោយការធ្វើពលីកម្មគ្រប់បែបយ៉ាង ហើយត្រូវជំរុញមនោសញ្ចេតនានៃក្តីមេត្តាស្រឡាញ់រាប់អានគ្នា ចេះមានការយល់ចិត្តចំពោះអ្នកដទៃ និងធ្វើការ ដើម្បីភាពកាន់តែល្អប្រសើរឡើងថែមទៀត សម្រាប់សង្គមជាតិ។

ក្រោមម្លប់សន្តិភាព ក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ​កម្ពុជា កំពុងមានសុខសន្តិភាព មានភាពសុខដុមរមនា គ្មានជម្លោះ ជាអំពើហិង្សា និងសង្គ្រាម ដែលអាចឲ្យយុជនទទួលបានសមិទ្ធផល តាមរយៈការអប់រំរៀនសូត្រ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញ ដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

៤នាក់ស្លាប់ និងជាង ១ ៣០០នាក់ត្រូវជម្លៀសចេញ ដោយសារភ្លៀងធ្លាក់ខ្លាំង​នៅ​កូរ៉េខាងត្បូង

ព័ត៌មានជាតិ៣៤ នាទីutes មុន

លោក ស៊ុន ចាន់ថុល បញ្ជូន​ឯកសារ​មួយ​ទៅ​រដ្ឋាភិបាលអាមេរិកទាំងកណ្ដាលយប់ពាក់ព័ន្ធ​នឹង​ពន្ធ​បដិការ

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

យោធាមីយ៉ាន់ម៉ា ដណ្តើមបានក្រុងសំខាន់មួយមកវិញក្រោយប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាមជិតមួយឆ្នាំ

កីឡា៤៦ នាទីutes មុន

អ្នក​ជំនាញទ្រីយ៉ាត្លុង​ បញ្ជាក់​ពី​មូលហេតុចំៗ​កីឡា​នេះ​មិន​សូវ​មាន​អ្នក​លេង​ ឬ​អ្នក​ហាត់​ដូច​កីឡា​ដទៃ​

Sokha Hotels

ព័ត៌មានពេញនិយម