Connect with us

ជីវិតកម្សាន្ដ

រស់នៅជាង ២៤ ឆ្នាំ David Beckham មិនដែលឃើញចិញ្ចើមធម្មជាតិរបស់ភរិយាសូម្បីតែម្ដង

បានផុស

នៅ

ទោះបីជាមានអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលជាងពីរទស្សវត្សមកហើយក៏ដោយ ប៉ុន្តែ Victoria Beckham នៅតែ​ខ្មាស់អៀន​ក្នុងការបង្ហាញមុខមាត់ពីធម្មជាតិទៅកាន់ស្វាមីរបស់នាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងវីដេអូដ៏កម្រមួយនៅលើ Instagram អ្នកច្នៃម៉ូដ Victoria Beckham បាននិយាយថា “នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ខ្ញុំ​ឲ្យ​អ្នក​ផ្សេងមើលឃើញ​ចិញ្ចើម​ធម្មជាតិរបស់ខ្ញុំ។ សូម្បី​តែ​ប្ដី​ខ្ញុំ​ ក៏​មិន​ដែល​ឃើញ​ខ្ញុំ​គ្មាន​ចិញ្ចើម​ដែរ”។

ទោះ​យ៉ាង​ណា​ក៏​ដោយ ​​កាលពីទសវត្សរ៍ទី ៩០ ចិញ្ចើមស្តើង​គឺជានិន្នាការដ៏ធំ​មួយ វា​មិនមែនជារឿងចម្លែកទេដែលតារាកំពូលស្រីរូបនេះ​ ក៏បានចូលរួមនិន្នាការនេះ​យ៉ាងឆាប់​រហ័ស​ផងដែរ។ ហើយដើម្បីទទួលបានរូបរាងដែលចង់បាន Victoria ត្រូវបានបង្ខំឲ្យ​ដក​ចិញ្ចើម​របស់នាងជា​ទៀងទាត់ រហូតនាងបញ្ចាក់ទៀតថា ប៉ុន្មានឆ្នាំមកនេះ រោមចិញ្ចើមរបស់នាងត្រូវបានដកចេញយ៉ាងច្រើន ប្រសិនបើមនុស្សជាច្រើនឃើញវាស្ថិតក្នុងសភាពធម្មជាតិ នោះនឹងភ័យខ្លាចមិនខានទេ។

ពេល​តុបតែង​មុខ Victoria បាន​សារភាព​ថា​ “ខ្ញុំ​ចង់​បង្ហាញ​អ្នក​ថា​ ចិញ្ចើម​ខ្ញុំ​តិចខ្លាំង មាន​រោម​ជ្រុះ​ច្រើន​ប៉ុណ្ណា។ ពេល​នេះ​ចិញ្ចើម​របស់​ខ្ញុំ​មិន​មាន​អ្វី​ទេ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន”។

ថ្វីត្បិត​តែ​មានការចាប់អារម្មណ៍លើចិញ្ចើមរបស់នាងយ៉ាងខ្លាំងក៏ដោយ Victoria នៅតែពេញចិត្ត​នឹង​រូបរាង​បច្ចុប្បន្ន​របស់នាង។ នាងរៀនពីរបៀប​ផាត់មុខ​ឲ្យ​សក្ដិសម​នឹងអាយុ ៤៩ឆ្នាំ ​ចូលចិត្តរូបរាងចាស់ទុំនាពេលបច្ចុប្បន្ន ហើយមានអារម្មណ៍ថាជីវិតផ្ទាល់ខ្លួន និងអាជីពរបស់នាងពិតជាបំពេញបានខ្លាំងណាស់។ Victoria ចូលចិត្តដំណើរការនៃភាពចាស់ ហើយមិនចង់ត្រលប់ទៅអាយុ ២៥ឆ្នាំនោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Hailey Bieber ស្នើឱ្យអ្នកគាំទ្រឈប់រិះគន់ Selena Gomez

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ទាហានថៃជាន់មីន
អត្ថាធិប្បាយ១៩ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម