ជីវិតកម្សាន្ដ
ទើបទម្លាយស្ថានភាពគ្រួសារ Pim Pimprapa ស្រាប់តែទទួលពានរង្វាន់អស្ចារ្យមួយ
Pim Pimprapa បានបង្ហោះពីភាពជោគជ័យខ្លាំងក្នុងការសម្តែង បន្ទាប់ពីទទួលបានពានរង្វាន់ធំពីកម្មវិធី MAYA TV AWARD ដោយនាងបង្ហើបពីអារម្មណ៍រំភើបខ្លាំងក្នុងជីវិត ត្បិតថាទើបទម្លាយស្ថានភាពក្រុមគ្រួសារក្ដី។

តារាសម្ដែងឆ្នើមរូបនេះបានសរសេរសារយ៉ាងវែងអន្លាយលើបណ្ដាញសង្គមថា Fah/Napa បានទទួលរង្វាន់ហើយ ចាស! អរគុណ MAYA TV AWARD សម្រាប់ពានរង្វាន់ “តួឯកស្រីប្រចាំឆ្នាំ” ពីរឿង #ChoiceDance សូមអរគុណ change2561, djpcod, s.vorarit សម្រាប់រាល់ឱកាសដែលផ្តល់ឲ្យ Pim ហើយនឹងផ្តោតទាំងស្រុងលើរាល់ការងារបន្ទាប់ សូមអរគុណដល់សមាជិកសម្ដែងដ៏អស្ចារ្យទាំងអស់។ អរគុណពុកម៉ែ បងប្អូន ដែលតែងតែគាំទ្រ រហូតមានថ្ងៃនេះ។ Mae Am, Mae Wan, Mae Yot, P’ Bube ដែលតែងតែនៅក្បែរ Pim គ្រប់ជំហាន សំខាន់បំផុត សូមអរគុណ PFC pimmyfanclub គ្រប់គ្នាដែលតែងតែគាំទ្រ Pim គ្រប់ពេលវេលា។ ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា ខ្លាំងណាស់។ ខ្ញុំសន្យាថានឹងផ្តោតអារម្មណ៍ និងបន្តអភិវឌ្ឍខ្លួនឯង”។
ទោះយ៉ាងណាក៏ដោយ កាលពេលថ្មីៗនេះតារាសម្ដែង Pim Pimprapa ទើបតែទម្លាយស្ថានភាពគ្រួសារដែលនាងជួបវិបត្តិហិរញ្ញវត្ថុដោះស្រាយរាប់សិបឆ្នាំទម្រាំរួចត្រលប់មកដូចដើម ក្នុងនាមជាកូនស្រីច្បងក្នុងគ្រួសារដែលធ្លាប់សម្បូរសប្បាយលើការចាយវាយ។ ក្នុងនោះនាងក៏ទម្លាយពីបងប្អូនស្រីដែលជាកម្លាំងចិត្ត និងកម្របង្ហាញពីជិវិតប្អូនៗទៅកាន់សាធារណជនណាស់៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មានមនុស្សតិចណាស់ដែលដឹងថា Pim Pimprapa មានបងប្អូនស្រីសុទ្ធតែស្អាតៗ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


