Connect with us

ព័ត៌មានអន្ដរជាតិ

នេះជាមូលហេតុ ស្ត្រីម្នាក់ជាប់ជណ្ដើរយន្ត ដាច់ជើងនៅព្រលានដនមឿង

បានផុស

នៅ

វិទ្យាស្ថានវិស្វកម្មនៃប្រទេសថៃ (EIT) បាននិយាយថា កង់វ៉ាលិសដែលខូចអាចបណ្តាលឱ្យស្ត្រីម្នាក់បាត់បង់ជើងឆ្វេងរបស់នាង បន្ទាប់ពីដួលលើផ្លូវជណ្ដើរយន្តមួយខ្សែ នៅអាកាសយានដ្ឋានដនមឿង ប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Boonpong Kijwatanachai ទីប្រឹក្សានៃគណៈកម្មាធិការវិស្វកម្មមេកានិចរបស់ EIT បានសន្មត់ថា កង់វ៉ាលិសជាប់គាំង ហើយទើសទៅបំបាក់ជណ្ដើរយន្ត ទើបមានប្រឡោះល្មមឲ្យជើងស្ត្រីរងគ្រោះចូលរួច ។

បច្ចុប្បន្នស្ត្រីរងគ្រោះកំពុងសម្រាកព្យាបាលនៅបន្ទប់ ICU ក្នុងមន្ទីរពេទ្យអន្តរជាតិ Bumrungrad ។ បើយោងតាមកូនប្រុសរបស់អ្នកស្រីបានឲ្យដឹងថា ស្ថានភាពផ្លូវចិត្តរបស់ម្ដាយគាត់មិនល្អទេ ព្រោះអ្នកស្រីមិនដឹងថារស់នៅជាមួយជើងម្ខាងដោយរបៀបណា ប៉ុន្តែក៏សូមអរគុណដល់មហាជនដែលសម្ដែងការព្រួយបារម្ភចំពោះម្ដាយគាត់ដែរ ។

ដោយឡែកការ​ស៊ើប​អង្កេត​លើ​ឧបទ្ទវហេតុ​នេះនៅតែ​​បន្ត ចំណែកប្រព័ន្ធជណ្ដើរយន្តនៅដដែល និងទទួលបានការត្រួតពិនិត្យថែទាំស្របតាមស្តង់ដារទៀតផង ។ ដូច្នេះលោក Boonpon ដាស់តឿនប្រជាជនឲ្យបង្កើនការប្រុងប្រយ័ត្ន  និង​ជៀសវាង​ការ​ប្រើ​ទូរស័ព្ទ​ដៃពេល​​ធ្វើ​ដំណើរ ហើយកុំខ្លាចក្នុងការប្រើប្រាស់ជណ្ដើរយន្ត ព្រោះវាត្រូវគេរចនាស្របតាមស្តង់ដារអ៊ឺរ៉ុបយ៉ាងមានសុវត្ថិភាព ៕

ប្រែសម្រួល៖ វារី

ប្រភព៖ bangkokpost

ចុចអាន៖ ស្ត្រីម្នាក់ដាច់ជើង ព្រោះជាប់នឹងជណ្ដើរយន្តនៅអាកាសយានដ្ឋានប្រទេសថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម