Connect with us

ព័ត៌មានអន្ដរជាតិ

ភាគហ៊ុនកើនឡើង រុញឱ្យទីផ្សារក្រុមហ៊ុន Apple កើនតម្លៃដល់ ៣ពាន់ពាន់លានដុល្លារ

បានផុស

នៅ

តម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple បានកើនឡើងលើសពី ៣ពាន់ពាន់លានដុល្លារកាលពីថ្ងៃសុក្រ ដែលជំរុញឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន ឈានដល់កម្រិតខ្ពស់បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនបច្ចេកវិទ្យាសកលដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក តម្លៃភាគហ៊ុនបានហក់ឡើងដល់កំពូល ១៩២.៦០ ដុល្លារក្នុងមួយហ៊ុននៅត្រឹមម៉ោង ៩:៥៥ ព្រឹក ដែលឆ្លុះបញ្ចាំងពីការកើនឡើងជិត ១.៦ ភាគរយ បន្ទាប់ពីតម្លៃបានបិទកាលពីថ្ងៃព្រហស្បតិ៍ ១៨៩.៥៩ ដុល្លារក្នុងមួយហ៊ុន។

ចំពោះការកើនឡើងនៃភាគហ៊ុននាប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ក្រុមហ៊ុនបានបញ្ចេញផលិតផលថ្មីកាលពីថ្ងៃ ៥ មិថុនា នោះគឺកាសស្តាប់ Vision Pro ដែលមានលក្ខណៈពិសេស​បំផុត​ជាងផលិតផលមុនៗ។

នេះជាកំណត់ត្រាដ៏ជោគជ័យមួយរបស់ក្រុមហ៊ុន បើទោះបីជា Apple បានជួបប្រទះការធ្លាក់ចុះនៃការលក់សរុបសម្រាប់នៅពីរត្រីមាសជាប់ៗគ្នាក៏ដោយ នេះបើយោងតាមលទ្ធផលហិរញ្ញវត្ថុចុងក្រោយរបស់ក្រុមហ៊ុនដែលបានចេញផ្សាយកាលពីខែមុន។

ដោយឡែក សម្រាប់ការលក់សុទ្ធវិញ បានធ្លាក់ចុះ ២.៦ភាគរយ មកនៅត្រឹម ៩៤.៨ពាន់លានដុល្លារសម្រាប់រយៈពេលបីខែដំបូងនៃឆ្នាំនេះ ដែលធ្លាក់ចុះពីជិត ៩៧.៣ពាន់លានដុល្លារសម្រាប់រយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម