ព័ត៌មានអន្ដរជាតិ
សុនខរបស់លោក Joe Biden ផ្លាស់ទៅនៅផ្ទះថ្មីជាមួយម្ចាស់
សត្វឆ្កែបានទទួលឯកសិទ្ធិរស់នៅក្នុងសេតវិមានជាយូរមកហើយដោយប្រធានាធិបតី Warren G. Harding ហើយសត្វឆ្កែឈ្មោះ Airedale Terrier Laddie Boy របស់លោកជា “ឆ្កែដំបូង” ដែលបានមករស់ក្នុងសេតវិមាន ។ កូនឆ្កែចុងក្រោយដែលចូលរួមជាមួយម្ចាស់របស់ពួកគេនៅក្នុងសេតវិមានគឺឆ្កែព័រទុយហ្គាល់ឈ្មោះ Bo និង Sunny ដែលជាកម្មសិទ្ធិរបស់ប្រធានាធិបតី Barack Obama និងភរិយារបស់គាត់គឺលោកស្រី Michelle ។
ទន្ទឹមនោះកាលពីថ្ងៃអាទិត្យឆ្កែអាល្លឺម៉ង់ ២ ក្បាលឈ្មោះ Champ និង Major ដែលជាកម្មសិទ្ធិរបស់ប្រធានាធិបតីអាមេរិក Joe Biden និងភរិយារបស់គាត់គឺលោកស្រី Jill Biden បានផ្លាស់ទៅរស់នៅក្នុងវិមានប្រធានាធិបតីជាផ្លូវការនៅទីក្រុង Washington DC ។ ឆ្កែទាំងពីរគឺជាសត្វចិញ្ចឹមដំបូងគេដែលរស់នៅបរិវេណ1600 Pennsylvania Avenue ចាប់តាំងពីរដ្ឋបាល Obama ហើយវាជាការបង្ហាញនូវការវិលត្រលប់មកវិញនូវប្រពៃណីដ៏យូរលង់របស់ប្រធានាធិបតីអាមេរិក ។
បន្ទាប់ពីចំណាយពេលខ្លះដើម្បីតាំងទីលំនៅនៅឯសេតវិមានលោកស្រី Jill Biden បានសរសេរពីការមកដល់នៃឆ្កែទាំងពីរនេះលើបណ្ដាញ Twitter ថា “ឆ្កែពណ៌ត្នោតខ្ចីដែលមានច្រមុះខ្មៅគឺ Champ ចំណែកឆ្កែពណ៌ខ្មៅដែលមានក្រញាំពណ៌ត្នោតខ្ចីគឺ Major ។
គួរបញ្ជាក់ថា Champ បាននៅជាមួយក្រុមគ្រួសារលោក Joe Biden ចាប់តាំងពីខែធ្នូ ឆ្នាំ ២០០៨ ខណៈដែលលោកបម្រើការជាអនុប្រធានាធិបតីសម្រាប់ប្រធានាធិបតី Obama ខណៈពេល Major បានចូលរួមជាមួយក្រុមគ្រួសារលោក Joe Biden នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨ ហើយវាក្លាយជាប្រវត្តិសាស្ត្រថ្មីមួយទៀតដែលឆ្កែបានស្នាក់នៅសេតវិមាន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ វីរុសបម្លែងខ្លួនប្រេស៊ីលប្រភេទថ្មីចូលដល់ សហរដ្ឋអាមេរិក
ចុចអាន ៖ វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មានប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួនប្រភេទថ្មី
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង