ព័ត៌មានជាតិ
៥០ភាគរយទៀតទេ បងប្អូនច្បារអំពៅនឹងមានសួនច្បារនិងទីលានហាត់ប្រាណ នៅចន្លោះស្ពានព្រះមុនីវង្សចាស់ថ្មី
ការដ្ឋានសាងសង់សួន ច្បារនិងទីលានសម្រាប់ហាត់ប្រាណ ដែលមានទីតាំងស្ថិតនៅចន្លោះស្ពានព្រះមុនីវង្សចាស់ថ្មីប៉ែកខាងកើតទន្លេបាសាក់ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ បានសម្រេចជិត៥០ភាគរយហើយ។

តាមប្រភពពីលោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ខែមករានេះថា ការដ្ឋានសាងសង់សួនច្បារនិងទីលានហាត់ប្រាណ ស្ថិតនៅចន្លោះស្ពានព្រះមុនីវង្សចាស់ថ្មី នេះ គឺសាងសង់បានប្រមាណជា៥០ភាគរយហើយ ក្នុងនោះក្រុមហ៊ុនម៉ៅការបាននិងកំពុងសាងសង់យ៉ាងញាប់ដៃញាប់ជើង និងបានរួចរាល់ក្នុងអំឡុងខែមិនាខាងមុខនេះ។


ចំពោះទីលានសម្រាប់ហាត់ប្រាណវិញ គឺសម្រាប់ផ្ដល់ទៅដល់បងប្អូនប្រជាពលរដ្ឋច្បារអំពៅបានហាត់ប្រាណ ខណៈដែលសព្វថ្ងៃបងប្អូនប្រជាពលរដ្ឋលោកនាំគ្នាហាត់ប្រាណលើផ្លូវថ្នល់មុខផ្ទះ ដែលបង្កឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើ។ ដូច្នេះហើយទើបលោក ចេង មុនីរ៉ា អភិបាលនៃគណអភិបាលខណ្ឌច្បារអំពៅបានលើកសំណើទៅសាលារាជធានីភ្នំពេញ ដើម្បីសុំទីតាំងចន្លោះស្ពានព្រះមុនីវង្សចាស់ ថ្មី ធ្វើជាសួនច្បារផងនឹងទីលានសម្រាប់ហាត់ប្រាណផង។

ខណៈដែលការដ្ឋានសាងសង់សួនច្បារនឹងទីលានសម្រាប់ហាត់ប្រាណ បាននិងកំពុងស្ថាបនាយ៉ាងមមាញឹកបែបនេះ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងកង្វះទីតាំងសម្រាប់ហាត់ប្រាណបានសំដែងនូវក្តីរីករាយ ព្រោះបានទីតាំងស្អាតសម្រាប់ហាត់ប្រាណដោយមិនបារម្ភពីគ្រោះថ្នាក់ដោយអចេតនានៅពេលដែលប្រជាពលរដ្ឋនាំគ្នាហាត់ប្រាណលើផ្លូវថ្នល់មុខផ្ទះ៕
អត្ថបទ៖ នរា
សូមចុចអាន៖ អ្នកជំនាញវិស័យធនាគារអះអាងថា សុខុមាលភាពវិស័យធនាគារក្នុងឆ្នាំ២០២១ នៅតែដំណើរការល្អប្រសើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


