សន្តិសុខសង្គម
តុលាការចេញដីកាឃុំខ្លួនមន្ត្រីនគរបាលបាញ់បោះលើមន្ត្រីគយប៉ុន្មានថ្ងៃមុន
កាលពីថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៣ នេះ សាលាដំបូងខេត្តតាកែវ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលម្នាក់ ដែលផ្ទុះអាវុធលើមន្ត្រីគយនៅច្រកទ្វារអន្តរជាតិភ្នំដិន កាលពីប៉ុន្មានថ្ងៃមុន និងបានបង្កការភ្ញាក់ផ្អើលទាំងយប់ដល់ប្រជាពលរដ្ឋ។

ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនចេញដោយ លោក គុជ តារ៉ា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវ បង្ហាញថា ឈ្មោះ ណុប សំបូរ ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ទីលំនៅបច្ចុប្បន្នភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ ពីបទ ៖ ចាត់វិធានការសំដៅរារាំងការអនុវត្តច្បាប់ និងស្ថានទម្ងន់ទោស, បទប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស, បទកាន់កាប់ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងបទបង្កឧបសគ្គ ឬធ្វើឲ្យរាំងស្ទះដល់ការអនុវត្តច្បាប់របស់មន្ត្រីគយ ប្រព្រឹត្តនៅចំណុចភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ កាលពីយប់ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៣។ ដីកានេះ បានសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នលេខ ៥១២ / ២០២៣ ចុះថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៣ នៅពន្ធនាគារខេត្តតាកែវ។

សូមរំឭកថា កាលពីយប់ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៣ ឈ្មោះ ណុប សំបូរ ជាមន្ត្រីប៉ូលិសសេដ្ឋកិច្ចប្រចាំការនៅច្រកទ្វារអន្តរជាតិភ្នំដិន ស្រុកគីរីវង់ បានបង្កការផ្ទុះអាវុធ ចំពេលមន្ត្រីគយចល័តកំពុងបំពេញការងារ ដែលមហាជនមើលឃើញថា ជាករណីកាងរថយន្តដឹកទំនិញ ហើយមិនព្រមបង់ពន្ធទៅគយចល័ត ទើបកើតមានជម្លោះនឹងគ្នា រហូតមានការផ្ទុះអាវុធបែបនេះទៅ៕
អត្ថបទ ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


