ព័ត៌មានអន្ដរជាតិ
កាណាដា បញ្ឈប់ការផ្សាយពាណិជ្ជកម្មលើ Facebook និង Instagram
រដ្ឋមន្ត្រីបេតិកភណ្ឌកាណាដាលោក Pablo Rodriguez ប្រកាសថា រដ្ឋាភិបាលកាណាដានឹងបញ្ឈប់ការទិញសិទ្ធផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញសង្គម Facebook និង Instagram ចំពេលកំពុងមានជម្លោះដែលពាក់់ព័ន្ធជាមួយច្បាប់ថ្មី ដែលជំរុញឲ្យក្រុមហ៊ុន Meta និង Google ត្រូវចែកភាគលាភខ្លះដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតាមអនឡាញ ។

ការបញ្ឈប់ផ្សាយពាណិជ្ជកម្មនេះ ពាក់ព័ន្ធជាមួយច្បាប់ថ្មីរបស់កាណាដា ដែលតម្រូវឲ្យក្រុមហ៊ុន Meta រួមជាមួយ Google ត្រូវតែចែកភាគលាភមួយចំនួនទៅដល់សារព័ត៌មានក្នុងស្រុកដែលបានខាតបង់ចំណូលនៅក្នុងឆ្នាំ ២០២២ ប៉ុន្តែក្រុមហ៊ុនទាំងពីរ បានបដិសេដមិនយល់ស្របជាមួយច្បាប់ថ្មីនេះឡើយ ។
ទន្ទឹមនោះ Meta ធ្លាប់បានលើកឡើងថា ព័ត៌មាន គឺមិនមានតម្លៃសេដ្ឋកិច្ចសម្រាប់ក្រុមហ៊ុននោះទេ ប៉ុន្តែមានតែស្ថាប័នព័ត៌មានវិញទេ ដែលទទួលបានអត្ថប្រយោជន៍ពីការចែករំលែកព័ត៌មានផ្សេងៗរបស់ពួកគេនៅលើវេទិកា Facebook ។

ពាក់ព័ន្ធនឹងការបិទផ្សាយពាណិជ្ជកម្មនេះដែរ នឹងធ្វើឲ្យ Facebook និង Instagram ខាតបង់ប្រាក់ប្រហែល ៧.៥ លានដុល្លារក្នុងមួយឆ្នាំពីរដ្ឋាភិបាលកាណាដា ខណៈនៅក្នុងឆ្នាំ ២០២២ Google រួមជាមួយ Facebook រកចំណូលបានជាង ៧.៥ ពាន់លានដុល្លារ ពីការផ្សព្វផ្សាយពាណិជ្ជកម្មសរុបនៅទូទាំងកាណាដា ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Al Jazeera
ចុចអាន៖ Meta បញ្ចេញ App ថ្មីជាផ្លូវការ ដើម្បីប្រជែង ជាមួយ Twitter
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


