Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១២ ដល់១៨ ខែកក្កដា

បានផុស

នៅ

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា នេះ ព្រះរាជាណាចក្រកម្ពុជានឹងបន្តទទួលនូវឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប (ចិន)។ បន្ទាប់ពីនោះ ចាប់ពីថ្ងៃទី១៥ ខែកក្កដា នឹងអាចទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបថ្មីដែលកើតឡើងក្នុង មហាសមុទ្រប៉ាស៊ីហ្វិក ( ខាងកើតហ្វីលីពីន ),សមុទ្រចិនខាងត្បូង និងកំណើននៃខ្យល់មូសុងនិរតី។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិច អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម