ព័ត៌មានអន្ដរជាតិ
ទឹកជំនន់ កំពុងវាយប្រហារប្រទេសជាច្រើន នៅលើពិភពលោក

ភពផែនដី បានរងទុក្ខឥតល្ហែរដោយសារគ្រោះមហន្តរាយធម្មជាតិ ពោលគឺរលកកម្តៅទើបតែបានធូរស្រាលប៉ុណ្ណោះ ស្រាប់តែបច្ចុប្បន្ន ពិភពលោកបែរជាត្រូវរងគ្រោះដោយសារទឹកជំនន់ វិញម្តង។
សាលារៀនក្នុងទីក្រុង ញូវដែលី នៃប្រទេសឥណ្ឌា ត្រូវបង្ខំចិត្តបិទទ្វារកាលពីថ្ងៃចន្ទទី១០ខែកក្កដា បន្ទាប់ពីភ្លៀងមូសុងដ៏ខ្លាំងក្លា បានវាយលុករដ្ឋធានីឥណ្ឌា ខណៈគិតត្រឹមពេលនេះ បំណាក់ដីនិងជំនន់ទឹកភ្លៀង បានសម្លាប់មនុស្សជាង៤០នាក់ហើយ។

ចំណែកក្នុងប្រទេសជប៉ុន ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារភាគនិរតី បង្កជាទឹកជំនន់ និងការរអិលបាក់ដី ដែលបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និងច្រើននាក់ទៀតបាត់ខ្លួន។
រីឯនៅតំបន់ Ulster ក្នុងរដ្ឋ New York និងនៅក្នុងរដ្ឋ Vermont, អ្នកខ្លះនិយាយថា ពួកគេបានជួបប្រទះទឹកជំនន់អាក្រក់បំផុត ចាប់តាំងពីការបំផ្លិចបំផ្លាញរបស់ព្យុះសង្ឃរា Irene កាលពីឆ្នាំ២០១១។

ភ្លៀងធ្លាក់យ៉ាងគំហុក បង្កជាទឹកជំនន់ភ្លាមៗ បានវាយប្រហារភាគឦសានសហរដ្ឋអាមេរិក ហើយបណ្ដាលឲ្យស្រ្តីម្នាក់បាត់បង់ជីវិត ខណៈអ្នកឧតុនិយមចាត់ទុកថា នេះជា “ព្រឹត្តិការណ៍ភ្លៀងធ្លាក់ខ្លាំង កើតឡើងតែម្តងគត់ក្នុងរយៈពេល ១,០០០ ឆ្នាំ”។
ក្រៅពីប្រទេសទាំង៣ខាងលើ គ្រោះមហន្តរាយធម្មជាតិ ក៏បានវាយប្រហារប្រទេសជាច្រើនទៀតផងដែរ ដូចជា ចិន តួកគី និងប៉ាគីស្ថាន ជាដើម។
ហេតុនេះហើយ ធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្របរិយាកាស បានបង្ហាញក្តីព្រួយបារម្ភថា ព្យុះកំពុងបង្កើតបរិយាកាសកាន់តែក្តៅ ធ្វើឲ្យភ្លៀងធ្លាក់ខ្លាំងកាន់តែញឹកញាប់។ លើសពីនេះ អ្នកវិទ្យាសាស្រ្តព្រមានថា ពិភពលោក នឹងក្តៅកាន់តែខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Gulf News
ចុចអាន៖ ភ្លៀងធ្លាក់ខ្លាំង វាយប្រហារភាគខាងជើងប្រទេសឥណ្ឌា, ទីក្រុង ដែលី ប្រកាសអាសន្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


