Connect with us

ជីវិតកម្សាន្ដ

ប្រឡូកពិភពតន្ត្រីជាង ៧ឆ្នាំ ក្រុម BLACKPINK ចេញចម្រៀងបាន ៧០បទ

បានផុស

នៅ

លេចមុខក្នុងពិភពតន្ត្រីកូរ៉េជាង ៧ឆ្នាំ ក្រុមនារី BLACKPINK ចេញបទចម្រៀងរួមគ្នា និងបទទោលបានតែ ៧០ប៉ុណ្ណោះ ដែលតួលេខនេះធ្វើឱ្យមហាជនភ្ញាក់ផ្អើលសឹងគ្រប់គ្នា ព្រោះគេរំពឹងថា ក្រុម Kpop មួយនេះអាចចេញបទចម្រៀងដល់ខ្ទង់រយឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានឱ្យដឹងថា បើរាប់បទចម្រៀងទោល និងបទសហការជាមួយតារាដទៃក្នុងទ្រនំជាមួយគ្នា ព្រមទាំងតារាបរទេសផងនោះ សមាជិកទាំង ៤ មានបទចម្រៀងសរុប ៤១បទ ដែលបានចេញផ្សាយ ហើយគិតជាមធ្យមគឺ ៥.៩បទ ក្នុងមួយឆ្នាំ។ ចំពោះបទចម្រៀងរួមគ្នាវិញ BLACKPINK ចេញផ្សាយបានចំនួន ២៩បទ ដែលគិតជាមធ្យម ៤.១បទ ក្នុងមួយឆ្នាំ។

ត្បិតថាក្រុម BLACKPINK ចេញផ្សាយបទចម្រៀងមិនបានចំនួនច្រើនដូចក្រុមដទៃ ឬតារា Kpop ស្រករគ្នា ប៉ុន្តែបទនីមួយៗរបស់ពួកគេសុទ្ធតែមានគុណភាព និងផ្ទុះការគាំទ្រយ៉ាងច្រើនលើសលុប រហូតដល់អាចបំបែកកំណត់ត្រាពិភពលោកជាបន្តបន្ទាប់ទៀតផង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ YG ឆ្លើយតបជុំវិញព័ត៌មានរំសាយក្រុម BLACKPINK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម