Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់ វាយប្រហារទូទាំងទ្វីបអាស៊ី សម្លាប់មនុស្សរាប់រយនាក់ 

បានផុស

នៅ

មនុស្សរាប់រយនាក់ ត្រូវបាត់បង់ជីវិតនៅទូទាំងទ្វីបអាស៊ីក្នុងខែកក្កដា ដោយសារតំបន់ដ៏ធំមួយនេះ ជួបប្រទះនឹងរដូវភ្លៀងមូសុងយ៉ាងខ្លាំងក្លា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ទឹកជំនន់នៅជប៉ុន (រូបថត៖ Getty Images)

ពីរសប្តាហ៍កន្លងមក មានភ្លៀងធ្លាក់ខ្លាំង ដែលបង្កជាគ្រោះទឹកជំនន់ និងបំណាក់ដី នៅទូទាំងប្រទេសជាច្រើន រួមមានឥណ្ឌា ចិន និងជប៉ុន ជាដើម។ ជាលទ្ធផល មនុស្សរាប់សែននាក់ ត្រូវបានបង្ខំឲ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។

កាល​ពី​ថ្ងៃ​សុក្រទី១៤ខែកក្កដា ប្រទេស​កូរ៉េ​ខាង​ត្បូង​ បាន​ប្រកាសអាសន្ន ខណៈ​ព្យុះមួយ ​វាយ​ប្រហារ​រដ្ឋធានី​សេអ៊ូល ខណៈ​មន្ត្រី​ហ្វីលីពីន ក៏​បាន​ព្រមាន​អំពី​ព្យុះ​ស៊ីក្លូន​ត្រូពិកផងដែរ។

ហើយកាលពីដើមសប្តាហ៍នេះ ប្រទេសជប៉ុន បានរាយការណ៍អំពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងកំណត់ត្រាលើកោះ Kyushu ដែលនៅទីនោះ មនុស្សយ៉ាងតិច៨នាក់ រួមទាំងអ្នកនយោបាយក្នុងស្រុកម្នាក់ផងដែរ បានស្លាប់ ខណៈអ្នកផ្សេងទៀតបាត់ខ្លួន។

ទឹកជំនន់នៅកូរ៉េខាងត្បូង (រូបថត៖ Yonhap)

នៅទីក្រុងសេអ៊ូល មនុស្ស១៣៥នាក់ ត្រូវបានជម្លៀសចេញពីផ្ទះ ពេលដែលភ្លៀងធ្លាក់យ៉ាងគំហុក បានវាយប្រហាររដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ។

ដោយឡែក ប្រទេស​ចិន និង​ឥណ្ឌា​ បាន​ជួបប្រទះ​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​សប្តាហ៍​រួច​មក​ហើយដោយ​បាន​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត​ធំធេង ​នៅ​តំបន់​ផ្សេងៗ​គ្នា។

នៅភាគខាងជើងប្រទេសឥណ្ឌា អាជ្ញាធរនិយាយថា មនុស្សជិត១០០នាក់បានស្លាប់ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ដោយសារការបាក់ដី ជំនន់ទឹកភ្លៀង និងការបាក់អគារ។ ភ្លៀងធ្លាក់ខ្លាំងមិនធម្មតា ក៏បានសម្លាប់មនុស្សជាច្រើននាក់ និងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសចិនផងដែរ។

ទឹកជំនន់នៅឥណ្ឌា (រូបថត៖ AP)

រីឯនៅភាគខាងត្បូងប្រទេសហ្វីលីពីនឯណោះវិញ ជំនន់ទឹកភ្លៀង បានវាយប្រហារ អំឡុងពេលព្រឹកដ៏មមាញឹកកាលពីថ្ងៃព្រហស្បតិ៍ ដោយបណ្តាលឲ្យមានការកកស្ទះចរាចរណ៍ចម្ងាយ១៧គីឡូម៉ែត្រ នៅលើផ្លូវហាយវេដ៏សំខាន់មួយដែលឆ្ពោះទៅកាន់រដ្ឋធានី ម៉ានីល។

អ្នកវិទ្យាសាស្ត្រព្រមានថា ការប្រែប្រួលអាកាសធាតុ បានបង្កើនហានិភ័យនៃគ្រោះទឹកជំនន់នៅទូទាំងពិភពលោក។ ប្រទេសជាច្រើនកំពុងតស៊ូដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃអាកាសធាតុកាចសាហាវ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ សហរដ្ឋអាមេរិក កំពុងរងទុក្ខខ្លាំង ព្រោះត្រូវជួបគ្រោះទឹកជំនន់ផង និងរលកកម្តៅផង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម