ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក កំពុងរងទុក្ខខ្លាំង ព្រោះត្រូវជួបគ្រោះទឹកជំនន់ផង និងរលកកម្តៅផង
សហរដ្ឋអាមេរិក បានចេញការព្រមានអំពីរលកកម្តៅខ្លាំងនៅទូទាំងរដ្ឋភាគនិរតី ទៅដល់រដ្ឋ Washington ខណៈសីតុណ្ហភាព ត្រូវបានគេរំពឹងថា នឹងកើនឡើងខ្ពស់។

តាមការព្រមាន, រលកកម្តៅនឹងជះឥទ្ធិពលដល់ជនជាតិអាមេរិកយ៉ាងតិច៩៣លាននាក់ រាប់ចាប់ពីរដ្ឋ Florida, Texas ទៅដល់ California។
ស្របពេលជាមួយគ្នានោះ សេវាអាកាសធាតុជាតិ បានព្រមានថា រលកកម្ដៅខ្លាំងនៅខែកក្កដា អាចនឹងមានគ្រោះថ្នាក់បំផុត ដោយសីតុណ្ហភាព នឹងឡើងដល់៤៣អង្សាសេ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ហើយអាចឈានដល់ ៤៦អង្សាសេ នៅសប្តាហ៍ក្រោយ។
រលកកម្តៅនេះ កើតឡើងជិតមួយសប្តាហ៍ បន្ទាប់ពីភាគឦសានសហរដ្ឋអាមេរិក រងគ្រោះដោយសារភ្លៀងធ្លាក់យ៉ាងធ្ងន់ធ្ងរ ដែលអ្នកឧតុនិយមចាត់ទុកថា ជា “ព្រឹត្តិការណ៍ភ្លៀងធ្លាក់ខ្លាំង កើតឡើងតែម្តងគត់ក្នុងរយៈពេល១០០០ឆ្នាំ”។

ពេលនោះ ទីភ្នាក់ងារអាកាសធាតុជាតិ និយាយថា ប្រជាជនអាមេរិកជាង ១៣ លាននាក់ ត្រូវរងគ្រោះ ហើយមានការព្រមានចាប់ពីរដ្ឋ New York នៅភាគខាងកើត រហូតដល់ទីក្រុង Boston និងរដ្ឋ Maine នៅភាគឦសាន។
ទីភ្នាក់ងារព្យាករណ៍ឯកជន AccuWeather ក៏បានប៉ាន់ប្រមាណពីការខូចខាត និងការខាតបង់សេដ្ឋកិច្ចជាបឋម ចន្លោះពី ៣ ពាន់លានទៅ ៥ ពាន់លានដុល្លារអាមេរិក ផងដែរ។
ដោយឡែក ជើងហោះហើរជាង ១,០០០ ទាំងទៅ និងមកអាកាសយានដ្ឋានទូទាំងតំបន់ ត្រូវបានពន្យារពេល ឬលុបចោលតែម្តង ដោយសារភ្លៀងធ្លាក់ខ្លាំងពេក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT, BBC
ចុចអាន៖ ភ្លៀងធ្លាក់ខ្លាំង ១ ពាន់ឆ្នាំម្តង ជន់លិចភាគឦសានសហរដ្ឋអាមេរិក មនុស្សជាង ១៣ លាននាក់ ត្រូវរងគ្រោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


