ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ មានបណ្ដឹងចំនួន ៣២ នៅក្នុងដំណើរការឃោសនាបោះឆ្នោត រយៈពេល ២០ថ្ងៃ
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានឲ្យដឹងថា ចាប់ពីថ្ងៃទី ១ ដល់ព្រឹកថ្ងៃទី ២០ ខែកក្កដានេះ មានបណ្ដឹងចំនួន ៣២ ត្រូវបានប្ដឹងនៅក្នុងដំណើរការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា បណ្ដឹងទាំង ៣២នោះ ត្រូវបានប្ដឹងនៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត។ ក្នុងចំណោមបណ្ដឹងទាំងនោះ មាន ១១បណ្ដឹង ត្រូវបានដោះស្រាយចប់រួចរាល់ ហើយ ២១បណ្ដឹងទៀត បាននិងកំពុងដោះស្រាយ។
អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងបន្តថា ក្នុងចំណោមបណ្ដឹងទាំង ៣២នោះ មាន ៩បណ្ដឹងបានប្ដឹងបន្តមកកាន់គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត ហើយបណ្ដឹងទាំង ៩នោះ ក៏ត្រូវបានដោះស្រាយចប់រួចរាល់ដែរ។
លោក សោម សូរីដា បានបញ្ជាក់ថា បណ្ដឹង ១ក្នុងចំណោមបណ្ដឹងទាំង ៣២នោះ គឺពាក់ព័ន្ធទៅនឹងការបង្ហោះសារ ដែលមានការរើសអើងពូជសាសន៍ និង ១បណ្ដឹងទៀតពាក់ព័ន្ធនឹងជនមិនស្គាល់អត្តសញ្ញាណ ដែលបានយកស្លាកគណបក្សយោបាយមួយ ទៅបិទនៅលើរូបថតថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
ចំណែកឯបណ្ដឹងចំនួន ៣០ផ្សេងទៀត គឺពាក់ព័ន្ធទៅនឹងការរំលោភបំពានលើមាត្រា ១៤២ថ្មី ច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ ហើយកម្មវត្ថុនៃបណ្ដឹងនោះ គឺប្ដឹងចំពោះការប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងការណែនាំ ឬញុះញង់អ្នកបោះឆ្នោត ឲ្យបំផ្លាញសន្លឹកឆ្នោត។
ការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ បានចាប់ផ្ដើមពីថ្ងៃទី ១ ខែកក្កដា នឹងបញ្ចប់នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣។ ចំណែកឯការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣៕
-
ព័ត៌មានជាតិ២១ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


