ព័ត៌មានជាតិ
កំណើនរថយន្តជាង ២ម៉ឺនគ្រឿង ធ្វើដំណើរតាមផ្លូវល្បឿនលឿនក្នុងថ្ងៃបោះឆ្នោត
យោងតាមរបាយការណ៍ចរាចរណ៍កាលពីថ្ងៃទី២៣ខែ មិថុនាឆ្នាំ២០២៣ របស់ក្រុមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបង្ហាញថា មានរថយន្តចំនួន ២០ ៤៩៤គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន។

ក្រុមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបញ្ជាក់បែបនេះ«យើងបានសង្កេតឃើញថា មានប្រជាពលរដ្ឋជាច្រើនបានជ្រើសរើសប្រើប្រាស់ផ្លូវល្បឿនលឿនសម្រាប់ការធ្វើដំណើរទៅចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ព្រមទាំងការធ្វើដំណើរកំសាន្តនានា ដោយចំនួនចរាចរណ៍នេះ បានកើនឡើងយ៉ាងខ្លាំងបើធៀបនឹងថ្ងៃធម្មតា»។
ជាមួយនឹងកំណើននៃការធ្វើដំណើរនេះ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានត្រួតពិនិត្យដោយផ្ទាល់តាមកាមេរ៉ាសុវត្ថិភាព ដើម្បីធានាដល់សុវត្ថិភាពអ្នកដំណើរ ជាពិសេសចាត់ក្រុមការងារចុះជួយសម្រួលចរាចរណ៍នៅតាមច្រកចេញចូលឱ្យបានឆាប់រហ័សបំផុត។
បើតាមក្រុមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ «ការកើនឡើងនៃលំហូរចរាចរណ៍នេះបានសបញ្ជាក់ឱ្យឃើញពីសុខសន្តិភាព ស្ថេរភាពរបស់ព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន»។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានធ្វើការក្រើនរំលឹកដល់អ្នកបើកបរ និងអ្នករួមដំណើរទាំងអស់ជាថ្មីទៀតថា ដើម្បីធានាបាននូវសុវត្ថិភាព ក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ត្រូវបើកបរដោយគោរពច្បាប់ និងផ្លាកសញ្ញាកំណត់ល្បឿន ដែលបានបំពាក់នៅតាមបណ្តោយផ្លូវ ជាពិសេសត្រួតពិនិត្យយានយន្តឱ្យបានល្អិតល្អន់ តាមការណែនាំរបស់ក្រុមហ៊ុន មុនពេលចូលមកប្រើប្រាស់ផ្លូវល្បឿនលឿន។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿន (Expressway) ពីភ្នំពេញទៅខេត្តព្រះសីហនុ ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងនៅក្នុងខែកក្កដា និងដាក់ប្រើប្រាស់ជាផ្លូវការ នាខែកញ្ញា ឆ្នាំ២០២២។ ផ្លូវនេះមានតម្លៃវិនិយោគប្រមាណ ២ពាន់លានដុល្លារ មានប្រវែងជិត២០០គីឡូម៉ែត្រ ភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅភូមិ១ សង្កាត់លេខ៣ នៃក្រុងព្រះសីហនុ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


