Connect with us

សន្តិសុខសង្គម

ព័ត៌មានបន្ថែម ពីករណីអគ្គិភ័យឆេះហាងលក់គុជខ្យងនៅផ្លូវ៣៦០

បានផុស

នៅ

អគ្គិភ័យដែលឆាបឆេះហាងងលក់គ្រឿងអលង្កា គុជខ្យង នៅផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង បណ្ដាលឲ្យខូចខាតសម្ភារនៅជាន់ទី៣ទាំងស្រុង តែមិនមានអ្នករងរបួសនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ម្ចាស់ទីតាំង​ឈ្មោះ ម៉ៅ តារា ភេទ​ប្រុស អាយុ៤៥​ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ​លក់គុជខ្យង។ ទីតាំងដែលត្រូវអគ្គិភ័យឆាបឆេះ ជាប្រភេទសំណង់ ថ្មបេតុង ទំហំ០៤ម៉ែត្រ គុណ ១៦ម៉ែត្រ ខូចខាតសម្ភារៈប្រើប្រាសក្នុងផ្ទះជាន់ទី​៣​អស់ទាំស្រុង និងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។

ក្នុងប្រតិបត្តិការជួយអន្តរាគមន៍ កម្លាំង​បង្ការ​ពន្លត់​អគ្គីភ័យ​ និង​សង្គ្រោះ​ បាន​ប្រើ​ប្រាស់​រថយន្តការិយា​ល័យ​អគ្គិភ័យ​ចំនួន៧​គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣​រថយន្ត​ ស្មើរនឹង១២ម៉ែត្រគូប។ ចំពោះមូលហេតុកំពុងស្រាវជ្រាវបន្ត។

សូមបញ្ជាក់ថា ករនិអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០៥និង​៣៥​នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ១៣៥ DEo -E ផ្លូវ៣៦០ ក្រុម៤០ ភូមិ៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលកម្លាំងបានជួយអន្តរាគមន៍ពន្លត់រលត់ទាំងស្រុងនៅម៉ោង០៦និង៣០​នាទីព្រឹក​ថ្ងៃខែឆ្នាំដដែល៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម