ព័ត៌មានជាតិ
រាជរដ្ឋាភិបាល នឹងផ្ដល់ប្រាក់អត្ថប្រយោជន៍បន្ថែមជូនកម្មការិនីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ ចាប់ពីខែសីហា តទៅ
រាជរដ្ឋាភិបាល នឹងផ្ដល់ប្រាក់អត្ថប្រយោជន៍បន្ថែមពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មការិនីមានផ្ទៃពោះ និងកុមារ ក្រោមអាយុ ២ ឆ្នាំ ចាប់ពីខែសីហា ឆ្នាំ ២០២៣ ខាងមុខតទៅ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់កម្មករនិយោជិត ក៏ដូចជារួមចំណែកដោះស្រាយនូវទុក្ខលំបាកការខ្វះខាតក្នុងអំឡុងពេលសម្រាលមាតុភាព។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ការសម្រេចផ្ដល់អត្ថប្រយោជន៍បន្ថែមពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករនិយោជិតស្ត្រីមានផ្ទៃពោះ និងកុមារ ក្រោមអាយុ ២ ឆ្នាំ ចាប់ពីខែសីហា ឆ្នាំ ២០២៣ បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសកាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ ក្នុងនោះមុនពេលសម្រាលកូន កម្មករនិយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤ លើក ដោយ ១ លើក ទទួលបានថវិកា ៨ ម៉ឺនរៀល។

លោករដ្ឋមន្ត្រី បានបន្តថា ពេលសម្រាលកូន កម្មករនិយោជិតស្ត្រីមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភ ដោយកូនចំនួន ១ ទទួលបានថវិកា ៨០ ម៉ឺនរៀល កូនភ្លោះ ២ ទទួលបាន ១ លាន ២ សែនរៀល និងកូនភ្លោះ ៣ ទទួលបាន ១ លាន ៦ សែនរៀល និងទទួលបានការឧបត្ថម្ភពិសេសបន្ថែមពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀល ទៀតផងដែរ។

លោករដ្ឋមន្ត្រី បានបន្តទៀតថា ក្រោយពេលសម្រាលកូន កម្មករនិយោជិតស្ត្រីមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០ លើក ដោយ ១ លើក ទទួលបាន ៨ ម៉ឺនរៀល ក្នុងនោះ ៣ លើក នៅពេលទៅទទួលសេវាពិនិត្យសុខភាពក្រោយពេលសម្រាលកូន និង ៧ លើកទៀត ពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ ឆ្នាំ។
គួររំលឹកឲ្យដឹងថា បច្ចុប្បន្ននេះ ស្ត្រីជាកម្មការិនីសម្រាលកូនបានកូន ១ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ ម៉ឺនរៀល សម្រាលបានកូនភ្លោះ ២ ទទួលបាន ៨០ ម៉ឺនរៀល និងសម្រាលបានកូនភ្លោះ ៣ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១ លាន ២ សែនរៀល និងទទួលបានប្រាក់ឧបត្ថម្ភពិសេសបន្ថែមពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀល ទៀតផងដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


