Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានសភា ថៃ ព្រមានសមាជិកសភាកុំលក់ឧត្តមគតិប្រឆាំងម្ចាស់ឆ្នោត និងប្រែខ្លួនទៅជា “ពស់វែក”

បានផុស

នៅ

ប្រធានសភាលោកថៃលោក Wan Muhamad Noor Matha បានព្រមានដល់សមាជិកសភាកុំឲ្យលក់ឧត្តមគិតខ្លួនឯង ហើយប្រឆាំងនឹងទំនុកចិត្តរបស់ម្ចាស់ឆ្នោត ជាពិសេសសូមកុំក្លាយខ្លួនទៅជា “ពស់វែក” នៅក្នុងសភា ។

ប្រធានសភាថៃលោក Wan Muhamad Noor Matha
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Wan Muhamad បានប្រាប់សមាជិកសភាថា ប្រជាពលរដ្ឋគឺជាម្ចាស់អំណាច និងជាម្ចាស់ឆ្នោតពិតប្រាកដ ហើយវាជាកំហុសដែលសមាជិកសភាគិតថា អ្នកបោះឆ្នោត គ្រាន់តែទៅគូសសន្លឹកឆ្នោតឲ្យអ្នកតំណាងរបស់ពួកគេ រួចហើយក៏អស់សិទ្ធិទៅវិញ នោះ​ជា​ការ​យល់​ខុស​ទាំងស្រុង​ហើយនៃ​គោលការណ៍​ប្រជាធិបតេយ្យ ។

ប្រធានសភាវ័យ ៧៩ ឆ្នាំរូបនេះបានកត់សម្គាល់ថា សមាជិកសភាដែលតែងតែពិគ្រោះជាមួយក្រុមការងាររបស់ពួកគេ កម្រនឹងប្រព្រឹត្តខុសក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគេក្នុងនាមជាសមាជិកសភាខ្លាំងណាស់ ប៉ុន្តែអ្វីៗប្រែផ្ទុយស្រឡះក្រោយ​ការ​បោះឆ្នោត​សកល​នៅ​ថ្ងៃ​ទី១៤ ខែ​ឧសភា ។

លោក Wan Muhamad បានបន្ថែមថា សមាជិកសភាគួរតែរក្សាការផ្តោតអារម្មណ៍ និងលះបង់ខ្លួនឯងចំពោះការងារសភារបស់ពួកគេ ហើយកុំបាត់បង់ទំនុកចិត្តក្នុងការចូលរួមក្នុងកិច្ចប្រជុំសភានាពេលក្រោយ ។ ជាក់ស្ដែងសមាជិកសភាមួយចំនួនមិនបានចូលរួមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនោះទេ ដោយសារតែពួកគេបានលក់ឧត្តមគិតខ្លួនឯង និងក្លាយខ្លួនទៅជា “ពស់វែក” ទៅហើយ ។

ជាចុងក្រោយ ​ប្រធានសភាថៃរូបនេះបានបញ្ជាក់ថា ការ​ផ្លាស់​ប្តូរ​រដ្ឋធម្មនុញ្ញនឹង​មិន​ធ្វើ​ឲ្យ​ប្រទេស​មាន​ភាព​ប្រសើរ​ឡើង​នោះ​ទេ ប៉ុន្តែយើងត្រូវតែដោះស្រាយវាជាមួយលទ្ធិប្រជាធិបតេយ្យ រួមនឹងការកែប្រែប្រព័ន្ធសភាក្នុងរយៈពេល ៤ ឆ្នាំដ៏អាក្រក់កន្លងមកនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ តើសំណុំរឿងអ្វីខ្លះដែលលោក ថាក់ស៊ីន ប្រឈមជាប់ពន្ធនាគារ ១២ ឆ្នាំ ពេលត្រឡប់ចូលស្រុកវិញ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម