ជីវិតកម្សាន្ដ
ចង់ឃើញ Idol រៀបការឆាប់ ហ្វេនប្រើបច្ចេកវិទ្យា AI បង្កើតមុខមាត់កូនប្រុសស្រី IU និង Lee Jongsuk
ក្រោយប្រកាសទំនាក់ទំនងជាផ្លូវការ គូស្នេហ៍តារាស្រី IU និងតារាប្រុស Lee Jong Suk ត្រូវបានទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង និងតែងតែតាមដានសកម្មភាពពួកគេមិនសូវខាន។

ទំនាក់ទំនងស្នេហារវាងកំពូលតារាកូរ៉េទាំងពីរបានធ្វើឱ្យអ្នកគាំទ្រនាំគ្នាសាទរ ព្រមទាំងអន្ទះសារចង់ឃើញពួកគេដឹកដៃគ្នាចូលរោងការក្នុងពេលឆាប់ៗផងដែរ។ ដោយសារសន្ទុះចិត្តនៃការគាំទ្រ ហ្វេនមួយចំនួនរបស់ IU និង Lee Jong Suk ដែលពូកែខាងបច្ចេកវិទ្យាបាននាំគ្នាបង្កើតរូបកូនប្រុសស្រីរបស់តារាទាំងពីរ តាមរយៈកម្មវិធី AI យ៉ាងស្រស់ស្អាត។

ក្រោយរូបភាពបានចែករំលែកនៅលើបណ្ដាញសង្គម វាទទួលបានការពេញចិត្ត ក៏ដូចជាការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន។ ដោយសារសម្រស់អនាគតប៉ាម៉ាក់ទាំងពីរសុទ្ធតែស្រស់ស្អាត និងស្រស់សង្ហា កូនៗពួកគេដែលបច្ចេកវិទ្យា AI បង្កើតឡើងពិតជាស្រស់ស្អាត គួរឱ្យស្រឡាញ់មិនចាញ់ប៉ាម៉ាក់នោះទេ។ ការបង្កើតរូប AI បែបនេះ ព្រោះតែអ្នកគាំទ្ររំពឹងថា IU និង Lee Jong Suk អាចបន្តកាន់ដៃគ្នា រហូតអាចសាងគ្រួសារដ៏មានសុភមង្គលមួយនាថ្ងៃអនាគត។
រូប IU និង Lee Jong Suk នៅពីក្មេង !

រូបកូនប្រុសស្រីរបស់ IU និង Lee Jong Suk តាមបច្ចេកវិទ្យា AI !

ប្រែសម្រួល៖ សន្យា
ចុចអាន៖ រួមរស់ជាមួយគ្នា ១៩ឆ្នាំ Michelle Yeoh និងគូស្នេហ៍វ័យ ៧៧ឆ្នាំ ទើបសម្រេចចិត្តរៀបការ
ចុចអាន៖ មេដឹកនាំគណបក្ស Palang និយាយយ៉ាងខ្លីថា លោកពេញចិត្តខ្លាំងលើបវរកញ្ញា Engfa
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


