ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្តរុស្ស៊ីជំនាញខាងសារធាតុគីមីបំផ្លាញសរសៃប្រសាទដ៏សាហាវ កំពុងផលិតថ្នាំកម្ចាត់កូវីដ
ជីវគីមីវិទូម្នាក់ដែលបានជួយបង្កើតសារធាតុគីមីបំផ្លាញសរសៃប្រសាទ Novichok ដ៏សាហាវរបស់រុស្ស៊ី បានបង្កើតថ្នាំថ្មីមួយដើម្បីកម្ចាត់ជំងឺកូវីដ១៩។
លោកបណ្ឌិត Leonid Rink បានចូលរួមនៅក្នុងការអភិវឌ្ឍសម្ងាត់របស់សូវៀតលើសារធាតុគីមីដែលត្រូវបានគេចោទប្រកាន់ថាបានប្រើដោយចារកម្មរុស្ស៊ីដើម្បីបំពុលលោក Sergei និងនិងនាង Yulia Skripal ក្នុងទីក្រុង Salisbury កាលពីឆ្នាំ ២០១២និងអ្នករិះគន់វិមានក្រឹមឡាំងលោក Alexei Navalny នៅតំបន់ស៊ីបេរីកាលពីឆ្នាំមុន។
ថ្នាំកូវីដថ្មីដែលមានឈ្មោះថា Immofon គឺផ្អែកលើថ្នាំរបស់សហភាពសូវៀតដែលត្រូវបានប្រើប្រឆាំងនឹងរោគឃ្លង់។ វាត្រូវបានបង្កើតឡើងពីថ្នាំអង់ទីប៊ីយ៉ូទិក Dapsone ហើយត្រូវបានផលិតឡើងដើម្បីបង្កើតជាលិការំលាយអាហារ និងជំរុញដំណើរការបង្កើតកោសិកាឡើងវិញ។
អ្នកវិទ្យាសាស្ត្រវ័យ៧៤ឆ្នាំដែលគម្រោងរបស់គាត់បានបង្ហាញភាពវិជ្ជមាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបាននិយាយថា “វាមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគឆ្លង”។
វាលុបបំបាត់ Cytokine Storm ដែលបើយោងតាមអ្នកជំនាញជាច្រើនបានអះអាងថា ជាបុព្វហេតុមួយនៃការស្លាប់ដោយសារជំងឺកូវីដ១៩។
Cytokine Storm គឺជាដើមចមធ្វើឲ្យខូចដល់ការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំទៅនឹងវីរុស ដែលអ្នកជំនាញជាច្រើនជឿថា ស្ថិតនៅពីក្រោយករណីធ្ងន់ធ្ងរបំផុតនៃជំងឺកូវីដ១៩។
លោកអះអាងថា ថ្នាំនេះត្រូវបានធ្វើតេស្តលើអ្នកស្ម័គ្រចិត្តវ័យចំណាស់ប្រមាណ៧០០នាក់ ហើយវាមិនមានករណីធ្ងន់ធ្ងរឬការស្លាប់សូម្បីតែម្នាក់បន្ទាប់ឆ្លងជំងឺកូវីដ១៩។
អ្នកជំនាញជីវគីមីរូបនេះបាននិយាយថា ក្រុមហ៊ុន InterVita របស់គាត់កំពុងផលិតថ្នាំ Immofon ដើម្បីសាកល្បងប្រសិទ្ធភាពរបស់ខ្លួនប្រឆាំងនឹងជំងឺផ្សេងៗរួមទាំងកូវីដ១៩ផងដែរ ហើយការចរចាកំពុងធ្វើឡើងជាមួយក្រសួងសុខាភិបាលរុស្ស៊ី។
បន្ថែមពីលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ថ្នាំថ្មីនេះមានគោលបំណងព្យាបាលជំងឺរលាកសន្លាក់រ៉ាំរ៉ៃ, រលាកស្បែក, អាឡ័កស៊ី, មហារីកឈាមនិងជំងឺសួត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ផ្ទុះកូវីដក្នុងមន្ទីរពិសោធន៍វីរុសធំបំផុតរបស់អង់គ្លេស ព្រោះអ្នកវិទ្យាសាស្រ្តបំពានគោលការណ៍សុវត្ថិភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


