Connect with us

សន្តិសុខសង្គម

៧ ខែឆ្នាំនេះខ្យល់កន្ត្រាក់បណ្តាលឱ្យមនុស្សស្លាប់និង​របួសជាង ១៥០ នាក់

បានផុស

នៅ

នៅក្នុងរយៈពេល ៧ ខែឆ្នាំ២០២៣ នេះ ខ្យល់កន្ត្រាក់បានកើតឡើងជាង ២២០ លើកនៅទូទាំងប្រទេសបណ្តាលឱ្យមនុស្សស្លាប់និងរបួសជាង ១៥០ នាក់និងខូចខាតផ្ទះសម្បែងជាង ១ម៉ឺន៤ពាន់ ខ្នងព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍នៅព្រឹកថ្ងៃ​ទី០១​សីហា​នេះថា ចាប់ពីខែមករារហូតដល់ខែកក្កដានេះ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២២១ លើកបណ្តាលឱ្យខូចខាតផ្ទះ​ធ្ងន់ធ្ងរចំនួន ១៨៨០ ខ្នង ខូចខាតផ្ទះមធ្យមចំនួន ១២ ២០៨ ខ្នង របើកដំបូលសាលារៀនចំនួន ៨៧ អគារ របើកតូបផ្សារចំនួន ៧៧ តូប អគាររដ្ឋបាលចំនួន ៣៨ អគារ ស្លាប់មនុស្សចំនួន ៨ នាក់និងរងរបួសចំនួន ១៤៥ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមខ្យល់កន្ត្រាក់ចំនួន ២២១ លើកក្នុងនោះនៅក្នុងខែកក្កដាឆ្នាំ២០២៣ ខ្យល់កន្ត្រាក់ បានកើតឡើងចំនួន ៣១​លើក នៅមូលដ្ឋាន​រាជធានីខេត្តចំនួន ១៩ ក្នុងនោះផ្ទះរលំ និងខូចធ្ងន់ធ្ងរចំនួន ​១៤៦ខ្នង ​របើកដំបូល និង​ខូចខាតមធ្យមជាង ១៤៤៥ខ្នង, ប៉ះពាល់សាលាឆាន់ កុដិលោក ៤ ខ្នង, រោងម៉ាស៊ីនកិនស្រូវ ១ អគារ និងប៉ុស្តិ៍រដ្ឋបាល ១០ កន្លែង ដួលរលំផ្ទាំងប៉ាណូ និងក្លោងទ្វាចូលក្រុង ៣ កន្លែង និងរបួស ២៤ នាក់។ ចំណែកនៅរាជធានីភ្នំពេញមានបាក់​រលំ​បង្គោល​ភ្លើងចំនួន ៣០ ដើម និងរលំដើមឈើចំនួន ៣ ករណីបណ្តាលឱ្យខូចខាតម៉ូតូ ២ គ្រឿង។

ចំណែកនៅខែកក្កដាឆ្នាំ ២០២២ វិញ ខ្យល់កន្ត្រាក់កើតឡើងចំនួន ២១ លើកនៅរាជធានីខេត្តចំនួន ១៦ បណ្តាលឱ្យផ្ទះ​រលំ និងខូចធ្ងន់ធ្ងរចំនួន ១៣១ ខ្នង របើកដំបូលនិងខូចខាតមធ្យមជាង ៦៤២ ខ្នង របើកដំបូលសាលារៀន ២ អគារ រលំឃ្លាំង ១ រលំរោងមើលបាល់ទាត់ ១ ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មចំនួន ១ លិចទូកនេសាទសមុទ្រ ១ ស្លាប់មនុស្ស​ ១ នាក់ និងរបួស ១៩ នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម