Connect with us

ព័ត៌មានអន្ដរជាតិ

លោក Pita និយាយរឿងលទ្ធិប្រជាធិបតេយ្យ ថៃ ក្រោយបាត់ឱកាសមាស ធ្វើជានាយករដ្ឋមន្ត្រី

បានផុស

នៅ

មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខលោក Pita Limjaroenrat កាលពីថ្ងៃសុក្របានចេញមុខនិយាយអំពីស្ថានភាពប្រជាធិបតេយ្យនៅក្នុងប្រទេសថៃ ក្រោយពេលដែលបាត់បង់ឱកាសមាសក្នុងការក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមជាវាគ្មិនពិសេសនៅក្នុងកម្មវិធីតម្រង់ទិសសម្រាប់សិស្សនិស្សិតថ្មីនៅសាកលវិទ្យាល័យ Thammasat ពាក់ព័ន្ធនឹងប្រធានបទ “ប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌”, លោក Pita បាននិយាយចំៗថា បច្ចុប្បន្នលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសថៃកំពុងដើរថយក្រោយ ហើយលោកថែមទាំងបានជំរុញឲ្យនិស្សិតសាកលវិទ្យាល័យវ័យក្មេង ជួយកំណត់អនាគតនៃប្រទេសរបស់ពួកគេផងដែរ ។

លោក Pita បានបញ្ជាក់នៅក្នុងព្រឹត្តិការណ៍នោះទៀតថា “ជាងពាក់កណ្តាលនៃបណ្តាប្រទេសនៅលើពិភពលោកមានលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែលទ្ធិប្រជាធិបតេយ្យពិភពលោកកំពុងធ្លាក់ចុះយ៉ាងខ្លាំង ហើយបច្ចុប្បន្ននេះ យើងកំពុងស្ថិតនៅក្នុងពិភពលោកមួយដែលលទ្ធិប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌កំពុងដើរថយក្រោយ” ។

មេបក្សវ័យ ៤២ ឆ្នាំរូបនេះបានចោទសួរថា “នៅពេល​ក្រឡេក​មើល​ប្រទេស​ថៃ​វិញ តើ​លទ្ធិប្រជាធិបតេយ្យ​ថៃ​សព្វថ្ងៃ​មាន​ន័យ​ថា ​សមាជិក​ព្រឹទ្ធសភា​មួយ​ក្រុម​អាច​បោះឆ្នោត​ប្រឆាំង​បេក្ខជន​នាយករដ្ឋមន្ត្រី​ដែល​ប្រជាជន​បោះឆ្នោត​ឲ្យមែនឬ? តើលទ្ធិប្រជាធិបតេយ្យពិតប្រាកដមានន័យថា មនុស្សទាំងអស់ស្មើភាពគ្នាមែនទេ? បើបែបនេះមែន ចុះ​ហេតុ​អ្វី​បាន​ជា​អំណាច​របស់​ប្រជាជន​ត្រូវ​បាន​គេ​ប្រឆាំង? ។ ដូច្នេះវាបានបង្ហាញឲ្យឃើញច្បាស់ណាស់ថា សេរីភាពនៃការបញ្ចេញមតិ និងលក្ខខណ្ឌរស់នៅរបស់ប្រជាជនកំពុងដើរថយក្រោយ” ។

លោក Pita សង្កត់ធ្ងន់ថា “ប្រទេសថៃត្រូវការមនុស្សជំនាន់ថ្មីដើម្បីកំណត់ឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌នៅក្នុងប្រទេស ដើម្បីសិក្សាពីអតីតកាល និងកំណត់អ្វីថ្មីៗសម្រាប់អនាគត ហើយនេះគឺជាថាមពលរបស់មនុស្សជំនាន់ថ្មី ហើយដល់ពេលដែលត្រូវគិតជាតិជាធំហើយ” ។

គួរបញ្ជាក់ថា លោក Pita បានបាត់បង់ឱកាសមាសដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃកាលពីថ្ងៃទី១៣ ខែកក្កដា ក្រោយពេលមេបក្សចលនាឆ្ពោះទៅមុខរូបនេះ មិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសមាជិកព្រឹទ្ធសភាដែលត្រូវបានតែងតាំងដោយយោធានោះទេ ដោយសារតែគោលបំណងកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ តើ បក្សភឿថៃ នឹងយកបក្សលោក ប្រាយុទ្ធ ចូលក្នុងក្រុមចម្រុះដើម្បីបង្កើត​រដ្ឋាភិបាលថ្មីមែនឬ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១៦ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ១៧ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម