Connect with us

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍តម្រូវឱ្យបុគ្គល (Uncle Roger) សុំទោសប្រជាជន​កម្ពុជា​ និង កែតម្រូវ​វិដេអូជា​បន្ទាន់ ចំពោះការវាយតម្លៃ​ម្ហូប​អាហារ​ខ្មែរ​មិនល្អ

បានផុស

នៅ

ភ្នំពេញ ៖ នៅ​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ ក្រសួងទេសចរណ៍​កម្ពុជា​ បាន​ចេញ​សេចក្តីថ្លែង​ការណ៍​មួយ​ប្រតិកម្ម​ចំពោះ​បុគ្គល​ឈ្មោះ Nigel Ng (Uncle Roger) ដែល​បាន​ធ្វើ​អធិប្បាយ​លើ​បណ្ដាញសង្គម​របស់​ខ្លួន​ ដោយ​វាយតម្លៃ​មិនល្អ​មក​លើ​ម្ហូបអាហារ​ខ្មែរ ក្រសួងតម្រូវឱ្យសុំទោស​ប្រជាជនកម្ពុជា ហើយ​កែតម្រូវវិដេអូជាបន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​ថ្លែង​របស់​ក្រសួងទេសចរណ៍បានបញ្ជាក់​ថា ក្រសួងទេសចរណ៍ សូម​ជម្រាបជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ផ្នែក​ឯកជន​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ និង​សាធារណជន​ទូទៅ មេត្តា​ជ្រាបថា ក្រសួងទេសចរណ៍ មានការ​សោកស្តាយ​ជា​យ៉ាងខ្លាំង ក្រោយពី​បាន​ឃើញ​វីដេអូ ដែល​វាយតម្លៃ​មិនល្អ​មកលើ​ម្ហូបអាហារ​ខ្មែរ នៅលើ​បណ្តាញ​សង្គម Channel YouTube ឈ្មោះថា Nigel Ng ចុះផ្សាយ​កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២៣ មាន​ចំណងជើង​ថា «Uncle Roger Make Adobo»​។​

​ការវាយតម្លៃ​រប​ស់បុ​គ្គល​ខាងលើនេះ បាន​ប្រាសចាក​ទាំងស្រុង ពី​តថភាព​នៃ​កិត្យានុភាព និង​អត្តសញ្ញាណ​ម្ហូបអាហារ​ខ្មែរ ជាពិសេស​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​ទេសចរណ៍​ម្ហូបអាហារ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា ក្រសួងទេសចរណ៍ បាន​ខិតខំ​ជំរុញ​ការផ្សព្វផ្សាយ នៅលើ​ឆាក​អន្តរជាតិ ឱ្យ​ពិភពលោក​ទាំងមូល​បាន​ស្គាល់ យ៉ាង​ទូលំទូលាយ​ថា «​កម្ពុ​ជាមាន​វប្បធម៌​ដ៏​ល្អ​ផូរផង់ និង​មាន​ម្ហូបអាហារ​ដ៏​សម្បូរបែប​» ជាក់ស្តែង​កាលពី​ឆ្នាំ​២០២២ សៀវភៅ​ម្ហូបអាហារ​ខ្មែរ «The Taste of Angkor» ដែល​ចងក្រង​ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ជាប់​ចំណាត់ថ្នាក់ The Best Asian Cookbook Prize នៅក្នុង​កម្មវិធី The Gourmand World Cookbook Awards 2021 នៅ​ទីក្រុង​ប៉ារីស​។​

​ក្នុងន័យនេះ​ក្រសួងទេសចរណ៍ កំពុង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​យ៉ាង​ជិតស្និទ្ធ និង​ស្នើឱ្យ​បុគ្គល Nigel Ng ឬ Uncle Roger កើត​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​១៩៩១ ធ្វើការ​សុំទោស​ជា​សាធារណៈ​ចំពោះ​ប្រជាជន​កម្ពុជា និង​កែតម្រូវ​វីដេអូ​ដែល​បាន​ចុះផ្សាយ​នោះ​ឡើងវិញ​ជាបន្ទាន់ នៅលើ​បណ្ដាញ​សង្គម​របស់ខ្លួន​។​

​ជាមួយគ្នានេះ ក្រសួងទេសចរណ៍ សូម​ថ្លែងអំណរគុណ ចំពោះ​ការចូលរួម​ផ្តល់យោបល់​កែលម្អ របស់​សាធារណជន ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍​ជាតិ ក៏ដូចជា​គាំទ្រ និង​ស្វាគមន៍​ជានិច្ច ចំពោះ​អ្នកលេង​បណ្តាញ​សង្គម ឬ អ្នកមាន​ឥ​ទ្ធិ​ពល​ក្នុង​បណ្ដាញ​សង្គម (Influencer) ដែលមាន​បំណង​ចូលរួម​ផ្សព្វផ្សាយ អំពី​អច្ឆរិយ​ភាព​នៃ​វប្បធម៌ ធម្មជាតិ និង​ភាព​សម្បូរបែប​នៃ​ម្ហូបអាហារ​កម្ពុជា ដល់​ទេសចរ​ជាតិ​-​អន្តរជាតិ​ជុំវិញ​ពិភពលោក​៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

អ្នកជំនាញថៃព្រមាន​ពីការគំរាមកំហែងសេដ្ឋកិច្ច​ធំៗ​ បើការចរចាពន្ធ ត្រាំ បរាជ័យ

ព័ត៌មានជាតិ៣១ នាទីutes មុន

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យវឌ្ឍនភាព នៃការសាងសង់ “សួនតេជោសន្តិភាព” ខេត្តបាត់ដំបង

សន្តិសុខសង្គម៤៧ នាទីutes មុន

ករណីហិង្សារវាងនាយប៉ុស្ដិ៍ចំបក់ និងពលរដ្ឋ កើតឡើងដោយសារការណែនាំរឿងចាក់ធុងបាស់រំពងសំឡេងរំខានអ្នកជិតខាង

សេដ្ឋកិច្ច៤៨ នាទីutes មុន

ក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន ៥៧៧ ក្រុមហ៊ុន មានអាជ្ញាបណ្ណអាជីវកម្ម

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

ព័ត៌មានជាតិ១៦ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

Sokha Hotels

ព័ត៌មានពេញនិយម