ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃនៅ ហាវ៉ៃ ដុតកម្ទេចទីក្រុងប្រវត្តិសាស្ត្រមួយ ស្ទើរតែទាំងស្រុង
ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ ដែលរាលដាលខ្លាំងដោយសារតែខ្យល់ព្យុះសង្ឃរា Dora បានបំផ្លិចបំផ្លាញទីក្រុងប្រវត្តិសាស្ត្រ Lahaina លើកោះ Maui នៃរដ្ឋ ហាវ៉ៃ។

លោក Brian Schatz សមាជិកព្រឹទ្ធសភាអាមេរិកមកពីរដ្ឋនេះ បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ទីក្រុង Lahaina ស្ទើរតែឆេះខ្ទេចទាំងស្រុង ខណៈមនុស្សចំនួន៣៦នាក់ ត្រូវបាត់បង់ជីវិត។
ស្របពេលជាមួយគ្នានោះ មន្ទីរពេទ្យកោះ Maui គឺពោរពេញដោយអ្នករបួសរលាក និងមនុស្សដែលមិនស្រួលខ្លួនដោយសារតែស្រូបផ្សែង។
ទន្ទឹមនោះ មានសេចក្តីរាយការណ៍កាលពីព្រឹកថ្ងៃពុធទី៩ខែសីហាថា មនុស្សមួយចំនួនបានលោតចូលទៅក្នុងមហាសមុទ្រ ដើម្បីគេចពីអណ្តាតភ្លើងដែលកំពុងឆេះរាលយ៉ាងលឿន ហើយឆ្មាំសមុទ្រអាមេរិកនិយាយថា ខ្លួនបានជួយសង្គ្រោះមនុស្សរាប់សិបនាក់ ចេញពីទឹក។

អភិបាលកោះ Maui លោក Richard Bissen Jr បានអះអាងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ផ្ទះនិងរចនាសម្ព័ន្ធអាជីវកម្មជាច្រើន ត្រូវបានបំផ្លាញទាំងស្រុង។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីបានគូសបញ្ជាក់ ខ្លួននៅតែពិបាក ក្នុងការកំណត់អំពីទំហំពិតប្រាកដនៃការខូចខាតលើកោះ Maui ហើយព្រមានថា ចំនួនអ្នកស្លាប់ អាចនឹងកើនឡើងបន្ថែមទៀត។
ម្យ៉ាងវិញទៀត មនុស្សរាប់ម៉ឺននាក់នៅតែគ្មានអគ្គិសនី ឬសេវាទូរស័ព្ទដៃ ដោយសារតែភ្លើងឆេះ ហើយសេវាកម្ម៩១១ នៅ West Maui ត្រូវកាត់ផ្តាច់កាលពីថ្ងៃពុធ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកប្រធានាធិបតី Joe Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលសហព័ន្ធ បានបញ្ជូនជំនួយទៅរដ្ឋហាវ៉ៃ រួចហើយ។
សូមបញ្ជាក់ថា Lahaina គឺជាទីក្រុងប្រវត្តិសាស្ត្រមួយនៅភាគខាងលិចកោះ Maui ។ មជ្ឈមណ្ឌលរបស់កោះនេះ មានអាយុកាលតាំងពីទសវត្សរ៍ឆ្នាំ១៧០០មក ហើយស្ថិតនៅក្នុងការចុះបញ្ជីជាតិនៃទីតាំងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ភ្លើងឆេះព្រៃនៅតំបន់មេឌីទែរ៉ាណេ សម្លាប់មនុស្សជាង ៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


