ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃនៅតំបន់មេឌីទែរ៉ាណេ សម្លាប់មនុស្សជាង ៤០នាក់
មនុស្សជាង ៤០ នាក់ដែលភាគច្រើនគឺនៅក្នុងប្រទេសអាល់ហ្សេរីបានស្លាប់ ដោយសារភ្លើងឆេះព្រៃនៅតំបន់មេឌីទែរ៉ាណេ ដែលគំរាមកំហែងដល់ភូមិនិងរមណីយដ្ឋាននានា ខណៈមនុស្សរាប់ម៉ឺននាក់ក៏ត្រូវបានជម្លៀសចេញផងដែរ ។

ក្នុងនោះ ប្រទេសក្រិក កំពុងរៀបចំជើងហោះហើរជម្លៀសបន្ថែមទៀតចេញពីទីក្រុង Rhodes ខណៈក៏មានភ្លើងឆេះសន្ធោសន្ធៅលើកោះ Corfu និង Evia ផងដែរ ។
រលកកម្តៅនាពេលបច្ចុប្បន្ន មិនបង្ហាញសញ្ញានៃការថមថយនោះទេ ដោយសីតុណ្ហភាព ត្រូវបានគេរំពឹងថា នឹងកើនឡើងលើស៤៤អង្សាសេ នៅផ្នែកខ្លះនៃប្រទេសក្រិក។
គិតត្រឹមពេលនេះ ចំនួនអ្នកស្លាប់ច្រើនបំផុត គឺនៅក្នុងប្រទេសអាល់ហ្សេរី ដោយនៅទីនោះ ជនរងគ្រោះចំនួន៣៤នាក់ រួមមានទាហាន១០នាក់ផងដែរ ត្រូវបានឡោមព័ទ្ធដោយអណ្តាតភ្លើងក្នុងអំឡុងពេលជម្លៀសមនុស្សនៅក្នុងខេត្តឆ្នេរសមុទ្រ Bejaia។ Bejaia គឺជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ ពោលគឺមានមនុស្សស្លាប់រហូតដល់ទៅ២៣នាក់។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរអាល់ហ្សេរីអះអាងថា ៨០% នៃភ្លើង ត្រូវបានពន្លត់ចាប់តាំងពីថ្ងៃអាទិត្យមកម្ល៉េះ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងពន្លត់ទ្រង់ទ្រាយធំនៅតែបន្ត ដោយមានការចូលរួមពីសំណាក់ក្រុមការងារប្រហែល៨០០០នាក់ រថយន្តពន្លត់អគ្គិភ័យរាប់រយគ្រឿង និងយន្តហោះមួយចំនួន។
ភ្លើង ក៏បានឆាបឆេះផងដែរនៅក្នុងប្រទេសជិតខាង ទុយនីស៊ី ជាកន្លែងមនុស្ស៣០០នាក់ត្រូវជម្លៀសចេញពីភូមិ Melloula។
ដោយឡែក នៅលើកោះ Evia ភាគខាងជើងទីក្រុង អាថែន ភីឡុតពីរនាក់ត្រូវបាត់បង់ជីវិត នៅពេលយន្តហោះពន្លត់អគ្គិភ័យ Canadair ធ្លាក់ចូលជ្រោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ គ្រោះធម្មជាតិ២ខុសគ្នា វាយប្រហារអឺរ៉ុប៖ ភាគខាងត្បូងជួបរលកកម្តៅ ភាគខាងជើងមានព្យុះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


