ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ ប្រកាសបញ្ជូនទ័ព ១ម៉ឺននាក់ទៀត ទៅព្រំដែន ដើម្បីបំភ័យ បេឡារុស
រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Mariusz Blaszczak បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១០ខែសីហាថា ប្រទេសនេះនឹងដាក់ពង្រាយកងទ័ពបន្ថែមរាប់ម៉ឺននាក់ ទៅកាន់ព្រំដែនជាប់ជាមួយបេឡារុស ចំពេលមានភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់។

ថ្លែងទៅកាន់វិទ្យុជាតិ Polskie, លោក Blaszczak និយាយថា “យើងនឹងបញ្ជូនកងទ័ពទៅជិតព្រំដែនជាមួយប្រទេសបេឡារុសដើម្បី បំភ័យអ្នកឈ្លានពាន ដូច្នេះពួកគេមិនហ៊ានវាយប្រហារយើងឡើយ”។ លោករដ្ឋមន្ត្រីបន្ថែមថា សន្តិសុខក្នុងតំបន់ នឹងត្រូវបានគាំទ្រដោយទាហាន១០០០០នាក់ ដោយក្នុងនោះមាន៤០០០នាក់ ត្រូវបានចាត់តាំងឲ្យគាំទ្រដោយផ្ទាល់ដល់ឆ្មាំព្រំដែន និង៦០០០នាក់ទៀត ទុកបម្រុងទុក។
ការគូសបញ្ជាក់របស់មន្ត្រីរូបនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីក្រសួងការពារជាតិប៉ូឡូញ បានអនុម័តសំណើរបស់មន្ត្រីព្រំដែនដើម្បីបញ្ជូនទាហានបន្ថែម១០០០នាក់ទៅតំបន់នោះ។ ក្រោយមក អាជ្ញាធរប៉ូឡូញ បានប្ដូរចិត្ត ដោយសម្រេចបង្កើនចំនួនដល់ទៅ២០០០នាក់។

លោក Blaszczak ក៏បានរិះគន់រដ្ឋាភិបាលទីក្រុង Minsk ផងដែរ ដោយចោទប្រកាន់ជាថ្មីម្តងទៀតថា ឧទ្ធម្ភាគចក្របេឡារុស២គ្រឿង បានបំពានដែនអាកាសប៉ូឡូញកាលពីសប្តាហ៍មុន។
លោក Blaszczak ថែមទាំងអះអាងទៀតថា អ្វីគ្រប់យ៉ាងដែលកំពុងកើតឡើងនៅក្នុងប្រទេសបេឡារុស គឺមានការសម្របសម្រួលជាមួយសកម្មភាពរបស់រុស្ស៊ី។

ការអត្ថាធិប្បាយរបស់លោក Blaszczak ក៏កើតឡើងផងដែរ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានប្រកាសកាលពីថ្ងៃពុធថា ទីក្រុងមូស្គូ នឹងពង្រឹងកងទ័ពរបស់ខ្លួននៅតាមព្រំដែនភាគខាងលិច ចំពេលមានការប្រឈមមុខដាក់គ្នាជុំវិញជម្លោះអ៊ុយក្រែន។
ក្នុងសុន្ទរកថារបស់គាត់ លោក Shoigu បានចាត់ទុកប្រទេសប៉ូឡូញ ជាឧបករណ៍ដ៏សំខាន់នៃគោលនយោបាយរបស់សហរដ្ឋអាមេរិក ប្រឆាំងរុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ប៉ូឡូញ បញ្ជូនកងទ័ពទៅព្រំដែនយ៉ាងប្រញាប់ ក្រោយ ឧទ្ធម្ភាគចក្របេឡារុស រំលោភដែនអាកាសរបស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


