ព័ត៌មានជាតិ
ចិន កូរ៉េ ឥណ្ឌា កំពុងសិក្សាបង្កើតរោងចក្រផលិតបន្ទះឈីប នៅកម្ពុជា
ក្រុមហ៊ុនលំដាប់អន្តរជាតិចំនួនបី មកពីប្រទេសចិន កូរ៉េខាងត្បូង និងឥណ្ឌា បាននិងកំពុងសិក្សាបង្កើតរោងចក្រផលិតបន្ទះឈីប នៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោក ហេង សុខគង់ បានថ្លែងប្រាប់កម្ពុជាថ្មីថា នាពេលថ្មីៗនេះ សកលវិទ្យាល័យ ហានយ៉ាង ល្បីល្បាញផ្នែកបណ្តុះបណ្តាលផលិតបន្ទះឈីប បានចុះពិនិត្យផ្ទាល់គ្រោងង្កើតរោងចក្រផលិតសម្រាប់ផ្គត់ផ្គង់ឱ្យទៅក្រុមហ៊ុនសាំស៊ុងរបស់ប្រទេសកូរ៉េ។ បើតាមលោក សុខគង់ សកលវិទ្យាល័យនេះ បានមកនៅកម្ពុជា និងបានសិក្សាលទ្ធភាពត្រៀមក្នុងការចុះអនុស្សារណៈនៃការយោគយល់គ្នា MOU ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
លោក បានបន្តទៀតថា« ឥឡូវសេចក្តីព្រៀង MOU នេះ យើងបានរៀបចំរួចរាល់ហើយ នឹងត្រៀមចុះក្នុងពេលឆាប់ៗខាងមុខនេះ»។
អ្នកនាំពាក្យក្រសួងឧស្សាហកម្ម បានបន្ថែមថា គោលបំណងនៃការចុះ MOU នេះ ក្រៅពីការបណ្តុះបណ្តាលធនធានមនុស្ស ទៅលើលទ្ធភាព និងបច្ចេកវិទ្យានៃការផលិតបន្ទះឈីប សកលវិទ្យាល័យ ហានយ៉ាង ក៏កំពុងមានផែនការស្វែងរកដៃគូដទៃទៀត បង្កើតរោងចក្រផលិតឈីប ដើម្បីផ្គត់ផ្គង់ឱ្យក្រុមហ៊ុនសាំស៊ុង និងក្រុមហ៊ុនផ្សេងៗទៀត នៅប្រទេសកូរ៉េខាងត្បូងផងដែរ។
បើតាមលោក ហេង សុខគង់ កម្ពុជា ស្វាគមន៍រាល់វិនិយោគទាំងអស់ ដែលមានគម្រោងចង់មកបណ្តាក់ទុននៅកម្ពុជា ក្នុងគោលដៅជំរុញចក្ខុវិស័យ កម្ពុជាប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០។
សូមបញ្ជាក់ថា គិតត្រឹមចុងខែ កក្កដា ឆ្នាំ ២០២៣ មានរោងចក្របង្កើតថ្មីតាមរយៈក្រសួងឧស្សាហកម្មចំនួន ៩៨ រោងចក្រ ដោយមានទុនវិនិយោគប្រមាណ ៣០១លានដុល្លារអាមេរិក។
ដោយឡែកតម្លៃបរិមាណផលិតផលដែលក្រសួងឧស្សាហកម្មទទួលបាន គិតត្រឹមខែមិថុនា មានចំនួន ៧៣១៥លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញមានចំនួនជាង ៥ពាន់លានដុល្លារ និងសម្រាប់លក់ក្នុងស្រុកមានចំនួនជិត ២ពាន់លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់លោក ហេង សុខគង់៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


