សន្តិសុខសង្គម
នគរបាលខេត្តព្រះសីហនុកំពុងតាមចាប់ខ្លួនជនសង្ស័យបន្ថែមពាក់ព័ន្ធករណីផ្ទុះអាវុធ ខណៈ៣នាក់ត្រូវបានចាប់ខ្លួន
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីផ្ទុះអាវុធនៅចំណុចរង្វង់មូលតោពីរ ខណៈអ្នកពាក់ព័ន្ធមួយចំនួនទៀតកំពុងគេចខ្លួន។

បើតាមប្រភពព័ត៌មានមួយបានឲ្យដឹងថា គិតត្រឹមម៉ោងជាង១២ថ្ងៃត្រង់ទី២២សីហានេះ សមត្ថកិច្ចបង្ក្រាបបានជនសង្ស័យពាក់ពន្ធ័ចំនួន៣នាក់ និងដកហូតបានសម្ភារៈវត្ថុតាងមួយចំនួន និងកំពុងបន្តប្រតិបត្តិការតាមចាប់ខ្លួនអ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលព្យាយាមបើករថយន្តរត់គេចខ្លួន។ ទោះបីយ៉ាងណាកម្លាំងនគរបាលនៅមិនទាន់បញ្ជាក់ពីអត្តសញ្ញាណក្រុមជនសង្ស័យ និងដើមហេតុយ៉ាងណានោះទេ ដោយរង់ចាំការសាកសួរតាមនិតិវិធី ប៉ុន្តែបើតាមប្រភពក្រៅផ្លូវការខ្លះថា នេះជាករណីជម្លោះរវាងជនជាតិចិន និងជនជាតិចិន។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២២ សីហា នេះ មានករណីរថយន្ដស៊េរីទំនើបជាច្រើនគ្រឿងបានបើកប្រដេញគ្នារហូតមានការផ្ទុះអាវុធដាក់គ្នាមនៅចំណុចរង្វង់មូលតោពីរ ក្នុងក្រុងព្រះសីហុន ខេត្តព្រះសីហនុ។ រហូតមកដល់រសៀលថ្ងៃដដែលនេះ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បាននិងកំពុងបន្តស្រាវជ្រាវដើម្បីតាមចាប់ខ្លួនក្រុមទាំងនេះដើម្បីយកមកសួរនាំបន្ថែម៕
អត្ថបទ៖ សុខុម






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


