Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស ៨ នាក់ជាប់ក្នុងកន្ត្រកខ្សែកាបនៅ ប៉ាគីស្ថាន ត្រូវគេជួយសង្គ្រោះដោយសុវត្ថិភាព

បានផុស

នៅ

សិស្ស​ ៦ នាក់​និង​គ្រូ​ ២ នាក់​ដែល​ជាប់​ក្នុងកន្ត្រកខ្សែកាបដាច់ខ្សែមួយអស់រយៈពេល ១៦ ម៉ោង ប៊ិះធ្លាក់ជ្រោះទៅហើយ ប៉ុន្តែ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់ពេលដោយសុវត្ថិភាព ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអង្គារ ទី២២ វេលាម៉ោង ៧ ព្រឹក ម៉ោងក្នុងប្រទេសប៉ាគីស្ថាន ។

ពេលនោះមានមនុស្សមួយក្រុមបានជាប់គាំងក្នុងកន្រ្តកខ្សែកាប ដោយសារដាច់ខ្សែកាបមួយក្នុងចំណោមខ្សែ ២ ខណៈពេលធ្វើដំណើរទៅសាលារៀននៅទីក្រុង Battagram ។ អ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺ កន្ត្រកបានឈប់ពីលើជ្រលងភ្នំកម្ពស់ប្រហែល ២៧០ ម៉ែត្រឯណោះ ។

មិនតែប៉ុណ្ណោះ បេសកកម្មជួយសង្គ្រោះមានភាពស្មុគស្មាញណាស់ ដោយសារខ្យល់បក់ខ្លាំង ជាពិសេសធ្វើឲ្យឧទ្ធម្ភាគចក្រពិបាកចុះទៅជួយតែម្ដង ។

សូមបញ្ជាក់ថា ការជួយសង្គ្រោះត្រូវបានចូលរួមដោយកម្លាំងយោធា មន្ទីរសង្គ្រោះ រដ្ឋបាលស្រុក ក៏ដូចជាប្រជាពលរដ្ឋផងដែរ ។ ដូច្នេះការទទួលជោគជ័យនៃការជួយសង្គ្រោះលើកនេះ ធ្វើឲ្យប្រជាជនប៉ាគីស្ថានរាប់លាននាក់ត្រេកអរជាពន់ពេក ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Dailymail

ចុចអាន៖ ដំណើររឿងអព្ភូតហេតុ ឈានទៅដល់ការរកឃើញកុមារ៤នាក់ ជាប់ក្នុងព្រៃអាម៉ាហ្សូន ៤០ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម