កីឡា
ឡុង ពិសិដ្ឋ ស្រក់ទឹកភ្នែក អួលដើមក នឹកដល់អ្នកស្រី ឡុង រ៉ាវី ពេលឈ្នះខ្សែក្រវាត់ដំបូង
កីឡាករវ័យក្មេង ឡុង ពិសិដ្ឋ បានគ្រងខ្សែក្រវាត់ទម្ងន់៥១គីឡូក្រាម បន្ទាប់ពីបានយកឈ្នះលើកីឡាករ អេលីត រស្មី ដោយពិន្ទុ បន្ទាប់ពីតស៊ូគ្នា៣ទឹកពេញក្នុងកម្មវិធីគុនខ្មែរអលស្តារ វគ្គ៨ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

ជំនួបដណ្តើមខ្សែក្រវាត់របស់អ្នកទាំងពីរពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន ដោយសារអ្នកទាំងពីរវ៉ៃពោរពេញដោយបច្ចេកទេស និងរហ័សរហួន។ នៅទឹកទី១ អេលីត រស្មី ជាអ្នកវ៉ៃសម្រុកខ្លាំង ដោយបានប្រើកណ្តាប់ដៃឲ្យ ឡុង ពិសិដ្ឋ ដួលម្តង ប៉ុន្តែមិនត្រូវបានអាជ្ញាកណ្តាលរាប់ទេ ដោយសាររូបគេក្រោកលឿន។
នៅទឹកទី២ និងទី៣ ឡុង ពិសិដ្ឋ ជាអ្នកវាយសម្រុកដោយមានប្រៀបទាំងកម្លាំង បច្ចេកទេស និងអាវុធ។ ជាពិសេស រូបគេទាត់លើដងខ្លួនរបស់ អេលីត រស្មី ធ្ងន់ច្បាស់ និងប្រើក្បាច់កាច់ផ្តួលដៃគូ ស្របពេលដៃគូស្រុតចុះកម្លាំងនៅទឹកទី៣។ ទីបំផុត ចៅក្រមផ្តល់ពិន្ទុឲ្យ ឡុង ពិសិដ្ឋ ជាអ្នកឈ្នះ និងបានគ្រងខ្សែក្រវាត់ជាលើកដំបូងក្នុងអាជីពប្រដាល់របស់ខ្លួន។

កូនសិស្សរបស់ក្លិប«ខ្លារខិនមានឬទ្ធិ»ដែលមានលោក រីគី ជាគ្រូបង្វឹកបាននិយាយក្រោយចប់ការប្រកួតថា ៖«ខ្ញុំសូមជូនខ្សែក្រវាត់នេះដល់លោកគ្រូ រីគី ជាពិសេសម៉ាក់វី ឪពុកម្តាយខ្ញុំ និងបងប្អូនទាំងអស់។ ខ្ញុំពិតជាសប្បាយណាស់ ពីព្រោះការប្រកួតនេះតឹងតែងខ្លាំង។ ខ្ញុំចូលកណ្តាប់ដៃរបស់គេធ្វើឲ្យវង្វែងស្មារតីម្តងដែរ។ នៅទឹកទី១ លោកគ្រូឲ្យខ្ញុំព្យាយាមការពារ តែទឹកទី២ និងទី៣ ខ្ញុំត្រូវប្រឹងវ៉ៃសម្រុក»។
ឡុង ពិសិដ្ឋ បានបង្ហាញអារម្មណ៍ថា ៖«ខ្ញុំពិតជាសប្បាយរីករាយ និងរំភើបខ្លាំងដែលបានឈ្នះខ្សែក្រវាត់លើកដំបូងក្នុងអាជីពប្រដាល់របស់ខ្ញុំ។ ក្នុងឆាកជីវិត ខ្ញុំមិនធ្លាប់ឈ្នះទេ តែពេលខ្ញុំនឹកគិតដល់គាត់ (អ្នកស្រី ឡុង រ៉ាវី) ខ្ញុំមិនអាចទប់ទឹកភ្នែកបានទេ។ គាត់ជួយខ្ញុំតាំងពីតូច គាត់មិនដែលបានសប្បាយរីករាយនឹងសមិទ្ធផលរបស់ខ្ញុំទេ តែដល់ពេលខ្ញុំទទួលបានជោគជ័យនៅពេលនេះ គាត់បានឃ្លាតឆ្ងាយពីខ្ញុំ…»។

អ្នកស្រី ឡុង រ៉ាវី ជាម្ចាស់ក្លិបប្រដាល់«ខ្លារខិនមានឬទ្ធិ»ដែលក្នុងមួយជីវិតបានលះបង់គ្រប់បែបយ៉ាងណាដើម្បីប្រដាល់គុនខ្មែរ និងជាស្ត្រីម្នាក់ដែលបានជួយបណ្តុះបណ្តាលកីឡាករ កីឡាការិនីច្រើន។ អ្នកស្រីបានទទួលមរណភាពដោយរោគាពាធកាលពីប៉ុន្មានខែមុនដែលបានធ្វើឲ្យកូនសិស្សក្នុងក្លិបមានការសោកស្តាយយ៉ាងខ្លាំង។
បន្ទាប់ពីអត់ពីអ្នកស្រី ឡុង រ៉ាវី ទៅ ក្លិបប្រដាល់នៅតែដំណើរការដោយមានប្អូនរបស់គាត់ និងលោកគ្រូរីគីជាអ្នកដឹកនាំដំណើរការបន្តទៀត ហើយកូនសិស្សនៅតែបន្តហ្វឹកហាត់ធម្មតា ក្នុងនោះក៏មានកីឡាករ ឡុង ពិសិដ្ឋ ម្នាក់ដែរ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


