ព័ត៌មានអន្ដរជាតិ
មន្ត្រីលោកខាងលិច លើកឡើងខុសៗគ្នា អំពីមូលហេតុនៃការធ្លាក់យន្តហោះ របស់មេទាហានស៊ីឈ្នួល រុស្ស៊ី
ការវាយតម្លៃបឋមរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានរកឃើញថាការ ធ្លាក់យន្តហោះរបស់មេទាហានស៊ីឈ្នួលរុស្ស៊ី គឺបណ្តាលមកពីការផ្ទុះដោយចេតនា ប៉ុន្តែមន្ទីរបញ្ចកោណនិយាយថា មកទល់ពេលនេះ មិនទាន់មានព័ស្តុតាងណាដែលចង្អុលបង្ហាញថា យន្តហោះត្រូវបាញ់ដោយមីស៊ីលនោះទេ។

ស្របពេលជាមួយគ្នានោះដែរ ឧត្តមសេនីយឯក Patrick Ryder អ្នកនាំពាក្យមន្ទីរបញ្ចកោណ ក៏មិនបានផ្តល់ព័ត៌មានលម្អិត ឬព័ស្តុតាងអ្វីបន្ថែមដែរ អំឡុងពេលលោកថ្លែងក្នុងសន្និសីទសារព័ត៌មាន។
ដោយឡែក មន្ត្រីលោកខាងលិចផ្សេងទៀត បានចង្អុលទៅគ្រាប់បែកដែលគេបង្កៃក្នុងយន្តហោះ ឬការធ្វើអ្វីផ្សេងជាមួយចេតនាកម្ទេចយន្តហោះនេះ ថាជាដើមហេតុ។
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានប្រភពច្បាស់ការណ៍ណាមួយបញ្ជាក់ថា លោក Prigozhin និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់របស់គាត់ ពិតជាស្លាប់មែនឬក៏អត់ ហើយថាតើនេះគឺជាការសងសឹកចំពោះការបះបោររបស់គាត់ប្រឆាំងនឹងលោក ពូទីន មែនឬអត់នោះទេ។

គួរបញ្ជាក់ជាថ្មី លោក Yevgeny Prigozhin មេទាហានស៊ីឈ្នួលរុស្ស៊ី Wagner ត្រូវបានគេជឿថា ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ Embraer Legacy 600 មានលេខកន្ទុយ RA-02795 នៅក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ ទី២៣ ខែសីហា។
យោងតាមទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធរបស់ប្រទេសរុស្ស៊ី Rosaviatsiya, ក្នុងយន្តហោះនោះមានផ្ទុកមនុស្ស១០នាក់ ពោលគឺអាកាសយានិក៣នាក់ និងអ្នកដំណើរ៧នាក់ ហើយពេលនេះ សាកសពត្រូវបានរកឃើញអស់ហើយ។
មន្ត្រីជាន់ខ្ពស់បំផុតបន្ទាប់ពីលោក Prigozhin ដែលជិះក្នុងយន្តហោះនោះ គឺជាមេបញ្ជាការជាន់ខ្ពស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ឈ្មោះ Dmitry Utkin៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ទីបំផុត លោក ពូទីន ចេញមុខនិយាយហើយ ក្រោយការធ្លាក់យន្តហោះរបស់មេទាហានស៊ីឈ្នួល
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


