ព័ត៌មានអន្ដរជាតិ
ទីបំផុត លោក ពូទីន ចេញមុខនិយាយហើយ ក្រោយការធ្លាក់យន្តហោះរបស់មេទាហានស៊ីឈ្នួល
នៅទីបំផុត ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញមុខនិយាយជាលើកដំបូងពាក់ព័ន្ធការធ្លាក់យន្តហោះរបស់មេទាហានស៊ីឈ្នួល Wagner ដោយហៅលោក Evgeny Prigozhin ថាជាបុរសមានទេពកោសល្យច្រើន ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការតស៊ូប្រឆាំងនឹងពួកគាំទ្រលទ្ធិណាស៊ីនិយម នៅក្នុងប្រទេសអ៊ុយក្រែន។

ថ្លែងជាមួយអ្នកកាសែតនៅវិមានក្រឹមឡាំងកាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែសីហា លោកពូទីននិយាយថា គាត់បានស្គាល់លោក Prigozhin តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០មកម្ល៉េះ។
លោកពូទីនបន្តថា “លោក Prigozhin បានធ្វើខុសធ្ងន់ណាស់ក្នុងជីវិតរបស់គាត់ ប៉ុន្តែក៏ទទួលបានលទ្ធផលដែរ។ គាត់ជាអ្នកជំនួញមានទេពកោសល្យ ដែលធ្វើការនៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជានៅទ្វីបអាហ្រ្វិកផងដែរ ទាក់ទងនឹងប្រេង ឧស្ម័ន លោហៈ និងត្បូងដ៏មានតម្លៃ”។
ទោះបីជាយ៉ាងណាក៏ដោយ លោកពូទីន មិនបានបញ្ជាក់ទេថាតើ លោក Prigozhin ស្លាប់ដោយសារធ្លាក់យន្តហោះមែនឬក៏អត់នោះទេ ឧប្បត្តិហេតុនេះ កើតឡើងត្រឹមពីរខែប៉ុណ្ណោះ បន្ទាប់ពីក្រុមទាហាន Wagner រូបនេះធ្វើការបះបោរបរាជ័យ ប្រឆាំងនឹងយោធារុស្ស៊ី ។

ស្របពេលជាមួយគ្នានោះ លោក ពូទីន បានសម្តែងការរំលែកទុក្ខ ចំពោះក្រុមគ្រួសារមនុស្សទាំង១០នាក់ដែលស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ ហើយប្តេជ្ញាថា នឹងបើកការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ។
គួរបញ្ជាក់ជាថ្មី លោក Prigozhin ស្ថិតក្នុងបញ្ជីអ្នកដំណើរលើយន្តហោះឯកជន Embraer ដែលធ្លាក់កាលពីថ្ងៃពុធនៅក្នុងតំបន់ Tver ខណៈធ្វើដំណើរចេញពីទីក្រុងមូស្គូទៅកាន់ទីក្រុង St. Petersburg ហើយអ្នកដំណើរទាំង៧នាក់ និងអាកាសយានិក ៣នាក់ត្រូវបាត់បង់ជីវិត ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ៤ ឆ្នាំមុន លោក Prigozhin ក៏ត្រូវគេប្រកាសថាធ្លាក់យន្តហោះស្លាប់ដែរ ស្រាប់តែ ៣ ថ្ងៃក្រោយ បង្ហាញខ្លួនវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


