Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន បញ្ជាឲ្យកូនទាហានស៊ីឈ្នួល ធ្វើសច្ចាប្រណិធាន ក្រោយ Prigozhin ធ្លាក់យន្តហោះ

បានផុស

នៅ

លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើក្រឹត្យថ្មីមួយ ដែលតម្រូវឲ្យកូនទាហានស៊ីឈ្នួល រួមទាំងក្រុម Wagner ផងដែរ ធ្វើសច្ចាប្រណិធានចំពោះរដ្ឋរុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Yevgeny Prigozhin (ឆ្វេង) និងលោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ CBC)

បទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី ត្រូវបានដាក់ឲ្យអនុវត្តកាលពីថ្ងៃសៅរ៍ទី២៦ខែសីហា ចំពោះទាហានស៊ីឈ្នួល អ្នកស្ម័គ្រចិត្ត កងកម្លាំងផ្សេងៗ និងអ្នកដែលជាប់ពាក់ព័ន្ធក្នុង ប្រតិបត្តិការយោធាពិសេស របស់លោក ពូទីន នៅប្រទេសអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍លើគេហទំព័ររបស់វិមានក្រឹមឡាំងបានឲ្យដឹងថា បទបញ្ជានេះគឺមានលក្ខណៈពង្រឹងមូលដ្ឋានគ្រឹះខាងស្មារតីនិងសីលធម៌ សម្រាប់ការពារសហព័ន្ធរុស្ស៊ី ឯករាជ្យភាព និងរដ្ឋធម្មនុញ្ញរបស់ខ្លួន។

ក្នុងពាក្យសច្ចាប្រណិធាននោះ មានឃ្លាមួយត្រូវបានគេមើលឃើញថា កងកម្លាំងទាំងអស់សូមសន្យាថា នឹងធ្វើតាមយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់មេបញ្ជាការ និងថ្នាក់ដឹកនាំជាន់ខ្ពស់។

រឿងនេះនាំឲ្យអ្នកវិភាគមួយចំនួនមើលឃើញថា ជាការប៉ុនប៉ងដើម្បីនាំកងទ័ព Wagner មកកាន់តែជិតវិមានក្រឹមឡាំង បន្ទាប់ពីមេទាហានស៊ីឈ្នួលលោក Yevgeny Prigozhin ត្រូវបានគេសន្មត់ថា បាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ នារីម្នាក់គត់ ក្នុងយន្តហោះរបស់មេទាហានស៊ីឈ្នួលរុស្ស៊ី ជានរណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម