ព័ត៌មានអន្ដរជាតិ
ទីម័រខាងកើតថ្កោលទោសយោធាមីយ៉ាន់ម៉ាចំពោះការបណ្តេញមន្ត្រីការទូតជាន់ខ្ពស់របស់ខ្លួនចេញពីប្រទេស
បន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានបណ្តេញមន្ត្រីការទូតជាន់ខ្ពស់ (ភារធារី) របស់ទីម័រខាងកើតឱ្យចាកចេញពីប្រទេសមីយ៉ាន់ម៉ា រដ្ឋាភិបាលប្រទេសទីម័រខាងកើតបានធ្វើការរិះគន់មេដឹកនាំមីយ៉ាន់ម៉ាដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយបានថ្កោលទោសចំពោះទង្វើទាំងនេះ។

អ្នកនយោបាយប្រទេសទីម័រខាងកើត តែងធ្វើការរិះគន់ដោយចំហចំពោះយោធាមីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីសិទ្ធិមនុស្សរបស់រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាបាននិយាយនៅលើបណ្តាញសង្គម Facebook ថា ភារធារីទូតទីម័រខាងកើតត្រូវចាកចេញពីមីយ៉ាន់ម៉ានៅត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារឆ្នាំ២០២១ ប្រទេសជាច្រើនបានឱ្យភារធារីទូតធ្វើការជំនួសជាឯកអគ្គរដ្ឋទូតប្រចាំនៅមីយ៉ាន់ម៉ា។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ គេកម្រនឹងឃើញយោធាបណ្តេញ ឬបដិសេធអ្នកការទូតទាំងនោះណាស់៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ Mgronline
ចុចអាន៖ យោធា មីយ៉ាន់ម៉ា បណ្ដេញអ្នកការទូត ទីម័រខាងកើត ចេញពីប្រទេស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


