ព័ត៌មានជាតិ
ខ្យល់កន្ត្រាក់បក់ប៉ើងដំបូលសាលារៀន២ខ្នង និងរោងលក់ដូរនៅឃុំឆ្នុកទ្រូ
ករណីព្រោះធម្មជាតិខ្យល់កន្ត្រាក់បានបង្កឱ្យឲ្យសាលាបឋមសិក្សា២ខ្នងប៉ើងដំបូល និងរោងលក់ដូរមួយខ្នងនៅខាងមុខសាលាក៏បានប៉ើងដំបូលផងដែរ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៣រសៀលថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៣នៅក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

យោងតាមសេចក្តីរាយការណ៍ពីអាជ្ញាធរភូមិកំពង់ព្រះបានឲ្យដឹងថា មុនពេលកើត ហេតុគេឃើញមេឃស្រឡះ និងមានកម្ដៅក្ដៅខ្លាំងជាងសព្វមួយដង តែមួយសន្ទុះក្រោយមក គេឃើញប្រែជាមានពពកខ្មៅទម្លាក់កន្ទុយចុះនៅទិសខាងត្បូង ស្រាប់ តែលឺសម្លេងគ្រឹកៗ មួយសន្ទុះក្រោយមកមានខ្យល់កួច ប៉ើងស័ង្កសីដំបូលរោងលក់ដូរនៅមុខសាសា និងបានបន្តកួចយកដំបូលសាសាបឋមសិក្សាក្នុងភូមិកំពង់ព្រះប៉ើងសង្ក័សីហោះព្រោងព្រាត ប៉ុន្តែហេតុការណ៍ខាងលើនេះពុំបង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ។

បន្ទាប់ពីស្ងប់ខ្យល់មានអាជ្ញាធរឃុំឆ្នុកទ្រូ និងអាជ្ញាធរស្រុកបរិបូរណ៍ បានចុះមកពិនិត្យស្ថានភាពជាក់ស្តែង នៃទំហុំនៃការខូចខាតខាងលើនេះ ដើម្បីរាយការណ៍ជូនទៅថ្នាក់លើ៕
អត្ថបទ៖ ឈៀងធារិទ្ធ




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


