ព័ត៌មានជាតិ
អ្នកឧកញ៉ា លឹម ហេង ៖ ការនាំចូលទំនិញខុសច្បាប់គ្មានគុណភាពជាការបំផ្លាញ SME និងផលិតផលក្នុងស្រុក
ការហូរចូលទំនិញពីបរទេស ដោយមិនមានច្បាប់អនុញ្ញាត និងការត្រួតពិនិត្យឱ្យបានត្រឹមត្រូវតាមស្តង់ដារគុណភាព បាននិងកំពុងជះឥទ្ធិពលមិនល្អដល់វិស័យសហគ្រាសធុនតូច និងមធ្យម(SME) នៅកម្ពុជា។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ដើម្បីលើកតម្កើងផលិតផលក្នុងស្រុក ជាពិសេសវិស័យ SME ឱ្យមានដំណើរការល្អ ត្រូវទប់ស្កាត់ឱ្យបាននូវការនាំចូលទំនិញខុសច្បាប់។
បើតាមអ្នកឧកញ៉ា លឹម ហេង ប្រទេសនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ឬនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក ត្រូវតែធ្វើពាណិជ្ជកម្មនាំចេញនាំចូល ប៉ុន្តែអ្វីដែលកម្ពុជា ចង់បានគឺការប្រកួតប្រជែងដោយមានតម្លាភាព ដើម្បីឱ្យសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកអាចរស់បាន។ ដើម្បីឱ្យ SME អាចរស់បាន ត្រូវរឹតបន្តឹងច្បាប់ស្តីពីការនាំចេញនាំចូលឱ្យអនុលោមតាមច្បាប់ ជៀសវាងការគេចវេសធ្វើឱ្យប៉ះពាល់ដល់ផលិតផលក្នុងស្រុក។ មួយវិញទៀត ប្រសិនបើផលិតផលនាំចូលទាំងនោះ ពុំមានការពិនិត្យស្តង់ដារគុណភាពឱ្យបានត្រឹមត្រូវទេ នោះនឹងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ផងដែរ។

អ្នកឧកញ៉ាបន្តដូច្នេះថា« ការនាំចូលទំនិញដែលខុសច្បាប់ អត់គុណភាព ឬមានគុណភាពក៏ដោយ គឺនឹងប៉ះពាល់ដល់អ្នកផលិតក្នុងស្រុក ដូច្នេះទាមទារចាំបាច់នូវការរឹតបន្តឹងអនុវត្តច្បាប់នាំចូលឱ្យមានប្រសិទ្ធភាព ជៀសវាងការប្រកួតប្រជែងដោយមិនស្មើភាពគ្នា»។
ឧកញ៉ា នឹម វណ្ណៈ អ្នកជំនួញក្តោបក្តាប់អាជីវកម្មជាច្រើនក្នុងដៃ បានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការថា ការនាំចូលសាច់ពីខាងក្រៅធ្វើឱ្យកសិករកាន់តែលំបាក។ ឧកញ៉ាបន្តដូច្នេះថា« ក្រសួងកសិកម្ម “ កសិផលបានតម្លៃខ្ពស់ មិនមែនជាអ្វីដែលយើងចង់បានទេ អ្វីដែលចង់បានគឺថ្លៃលើការផលិតទាប “។ ចង់បានថ្លៃលើការផលិតទាប យ៉ាងមិច?? បើ ជី សាំង អគ្គិសនី គឺយើងមិនអាចគ្រប់គ្រងបានឡើយ តែអ្វីដែលក្រសួងអាចធ្វើបានគឺទប់ស្កាត់ការនាំចូលគេចពន្ធនានា ដើម្បីផ្តល់លទ្ធភាពដល់កសិករខ្មែរយើងក្នុងស្រុក»។
វិស័យសហគ្រាសធុនតូច និងមធ្យម (SME) ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ក្នុងចំណោម SME ជាង ៩០ភាគរយ បានចូលរួមចំណែកប្រហែល ៦០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារប្រមាណ ៧០ភាគរយ នៃសេដ្ឋកិច្ចជាតិ។
សហគ្រាសធុនតូច និងមធ្យម (SME) នៅតែត្រូវបានចាត់ទុកថា ជាផ្នែកដ៏សំខាន់ក្នុងការជំរុញកំណើនវិស័យឧស្សាហកម្មកម្ពុជា ដែលនឹងជួយឲ្យរដ្ឋាភិបាលអាចសម្រេចបានផែនការប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


