Connect with us

ព័ត៌មានអន្ដរជាតិ

គីម ជុងអ៊ុន-ពូទីន ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ ខណៈអាមេរិក បារម្ភថា កូរ៉េខាងជើង កំពុងផ្តល់អាវុធឲ្យរុស្ស៊ី

បានផុស

នៅ

តាមសេចក្តីរាយការណ៍ លោក ពូទីន និងលោក គីម ជុងអ៊ុន បានផ្ញើសារឲ្យគ្នា និងប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ចំពេលមានក្តីបារម្ភថា កូរ៉េខាងជើង កំពុងផ្តល់អាវុធឲ្យរុស្ស៊ី សម្រាប់សង្គ្រាមនៅអ៊ុយក្រែន។

លោក គីម ជុងអ៊ុន​ (ឆ្វេង) ចាប់ដៃលោក ពូទីន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន លោក John Kirby បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធទី៣០ខែសីហាថា សហរដ្ឋអាមេរិកបារម្ភថា ការចរចាអាវុធរវាងរុស្ស៊ី និងកូរ៉េខាងជើង កំពុងដំណើរការទៅមុខយ៉ាងរលូន។

លោក Kirby និយាយថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ថ្មីៗនេះ បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីព្យាយាមបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាង ឲ្យលក់គ្រាប់កាំភ្លើងធំទៅរុស្ស៊ី។

លោកក៏អះអាងដែរថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្ញើសារឲ្យគ្នាទៅវិញទៅមក ដោយសន្យាថានឹងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយ សហរដ្ឋអាមេរិកទទួលបានព័ត៌មានសម្ងាត់ដែលបង្ហាញថា មន្ត្រីរុស្ស៊ីមួយក្រុមផ្សេងទៀត បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង បន្ទាប់ពីទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិ។

លោក John Kirby (រូបថត៖ Politico)

យោងតាមលោក Kirby, នៅក្រោមកិច្ចព្រមព្រៀងនេះ រុស្ស៊ីនឹងទទួលបានអាវុធដែលយោធាត្រូវប្រើប្រាស់ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។ កិច្ចព្រមព្រៀងក៏អាចរួមបញ្ចូលវត្ថុធាតុដើម ដែលនឹងជួយដល់មូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ីទៀតផង។

លោក Kirby បានឲ្យដឹងទៀតថា “កិច្ចព្រមព្រៀងសព្វាវុធណាមួយរវាងរុស្ស៊ីនិងកូរ៉េខាងជើង នឹងបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ យើងសូមជំរុញឲ្យកូរ៉េខាងជើង បញ្ឈប់ការចរចាអាវុធរបស់ខ្លួនជាមួយរុស្ស៊ី និងគោរពតាមការប្តេជ្ញាចិត្តជាសាធារណៈ ដែលទីក្រុងព្យុងយ៉ាងបានអះអាង ក្នុងការមិនផ្តល់ឬលក់អាវុធឲ្យរុស្ស៊ី”។

ទោះបីជាយ៉ាងណាក៏ដោយ លោក Kirby បានបដិសេធរៀបរាប់លម្អិតអំពីវិធីដែលមន្ត្រីអាមេរិក ប្រមូលបានព័ត៌មានសម្ងាត់ទាំងនោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លោក គីម ជុងអ៊ុន ហៅថ្នាក់ដឹកនាំអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ថា “មេក្រុមជើងកាង”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម