ព័ត៌មានជាតិ
អភិបាលខេត្តកំពត ប្រកាសបង្ក្រាបនិងដកហូតយកដីរបស់រដ្ឋមកវិញទាំងអស់
នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតប្រកាសនឹងបង្ក្រាប និងដកហូតយកដីរបស់រដ្ឋដែលត្រូវបានជនខិលខូចកាប់ទន្ទ្រានយកឬរំលោភយកធ្វើជាកម្មសិទ្ធិឯកជន ដោយគ្មានការយោគយល់ឬលើកលែងអ្វីនោះឡើយ។ ក្រៅពីនោះ លោកអភិបាលខេត្តក៏បានណែនាំឲ្យមន្ត្រីជំនាញតាមផ្នែកនីមួយៗត្រូវអនុវត្តឲ្យបានឆាប់រហ័ស ហើយបើទើសកន្លែងណាធ្វើមិនបែកសូមរាយការណ៍ លោកនឹងមានចំណាត់ការដោយផ្ទាល់។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពតនៅថ្ងៃទី ៣១ ខែសីហាម្សិលមិញនេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងហើយណែនាំទៅកាន់មន្ត្រីមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការបង្ក្រាបនិងដកហូតយកដីរបស់រដ្ឋមកឲ្យរដ្ឋគ្រប់គ្របវិញ ក្នុងនោះមានដូចជាការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ដីព្រែក អូរ និងព្រៃលិចទឹកជាដើម ចំពោះការចុះអនុវត្ត គ្មានការយោគយល់ ឬលើកលែងចំពោះបុគ្គលណាម្នាក់ណាឡើយ ព្រោះទង្វើទាំងនោះ វាជាគំរូអាក្រក់ក្នុងសង្គម ហើយធ្វើឱ្យខូចប្រយោជន៍សាធារណៈ ក៏ដូចជាប្រយោជន៍របស់ជាតិទាំងមូល។
ចាប់តាំងពីចូលកាន់តំណែងជាអភិបាលខេត្តកំពត លោក ម៉ៅធនិន ក្រៅពីបានដោះស្រាយជម្លោះដីធ្លី ឆ្លើយតបទៅសំណូមពររាប់ពាន់ករណីជូនប្រជាពលរដ្ឋ លោកក៏ជាអភិបាលខេត្តដំបូង ដែលបានដកហូតយកដីរបស់រដ្ឋជាច្រើនទីតាំង មកឲ្យរដ្ឋគ្រប់គ្រងវិញ។ ជាក់ស្តែងដីចំណីព្រែកតំបន់ខាងលិចស្ពានក្បាលរមាស តំបន់ឆ្នេរខ្សាច់កម្សាន្តកោះស្មៅ តំបន់ឆ្នេរខ្សាច់ងូតទឹកកម្សាន្តចន្លោះស្ពានថ្មី និងស្ពានដេក ដីចំណីព្រែកកំពង់បាយត្រើយខាងលិច (កំពុងអនុវត្ត) និងកន្លែងទីតាំងដីរដ្ឋជាកន្លែងទៀត៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


