ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន៣ធំៗនៅ ថៃ រកចំណូលបានច្រើនជាងគេក្នុងប្រទេស
បច្ចុប្បន្នមានក្រុមហ៊ុនថៃធំៗជាច្រើន ដែលមានអាជីវកម្មជាយូរមកហើយ។ ក្នុងនោះមានទាំងភាពល្បីល្បាញក្នុងប្រទេសនិងល្បីជាអន្តរជាតិ ដោយទទួលបានលទ្ធផលប្រតិបត្តិការដ៏ល្អឥតខ្ចោះ ជាបន្តបន្ទាប់អស់រយៈពេលជាយូរ រួមទាំងអាចរកប្រាក់ចំណេញបានយ៉ាងច្រើន មិនថាប៉ុន្មានសម័យកាលណាឡើយ។
នេះគឺជាបញ្ជីក្រុមហ៊ុន៣កន្លែងក្នុងប្រទេសថៃ ដែលទទួលបានប្រាក់ចំណេញច្រើនជាងគេបង្អស់កាលពីឆ្នាំ២០២០។
១ ក្រុមហ៊ុន PTT Public Company Limited
វាជាក្រុមហ៊ុនប្រេង និងឧស្ម័ន ដែលធ្វើអាជីវកម្មរុករក និងផលិតការចម្រាញ់, លក់ផលិតផលប្រេង។
នៅក្នុងឆ្នាំ ២០២០ ក្រុមហ៊ុន PTT បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធប្រមាណ ៥៩,១០០ លានបាត
(ស្មើនឹងប្រមាណ ១.៩ពាន់លានដុល្លារអាមេរិក)។

២ ធនាគារ កាស៊ីកន សាធារណៈ លីមីតធីត
ធនាគារ Kasikorn គឺជាធនាគារពាណិជ្ជដ៏ធំបំផុតមួយនៅក្នុងប្រទេសថៃ។ វាផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយ។ ក្នុងឆ្នាំ២០២០ ធនាគារមានប្រាក់ចំណេញសុទ្ធប្រមាណ ៣៩,៦០០លានបាត
(ស្មើនឹងប្រមាណ ១.៣ ពាន់លានដុល្លារអាមេរិក)។

៣ ក្រុមហ៊ុនស៊ីម៉ងត៍ SCG
Siam Cement (SCG) គឺជាក្រុមហ៊ុនឧស្សាហកម្មចម្រុះ ចូលរួមក្នុងអាជីវកម្មផលិត និងចែកចាយស៊ីម៉ងត៍ សម្ភារសំណង់ សារធាតុគីមី និងប្រភេទផ្សេងៗនៃផលិតផលវេចខ្ចប់។ ក្នុងឆ្នាំ ២០២០ ក្រុមហ៊ុនបានរាយការណ៍ពីប្រាក់ចំណេញសុទ្ធប្រមាណ ៣២,៦០០លានបាត (ស្មើនឹងប្រមាណ ១.១ ពាន់លានដុល្លារអាមេរិក)៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


