ព័ត៌មានជាតិ
ព្រឹកនេះត្រីភាគីបន្តបើកកិច្ចប្រជុំលើកទី៥ដើម្បីកំណត់តួលេខចុងក្រោយប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៤
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ រួមមានភាគីរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីព នឹងបន្តបើកកិច្ចប្រជុំលើកទី៥នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ដើម្បីកំណត់តួលេខចុងក្រោយប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៤ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៨កញ្ញាខាងមុខ។

នេះជាលើកទី៥ហើយ ខណៈលើកទី១ត្រីភាគីបានរៀបចំប្រជុំនៅថ្ងៃទី១៦សីហា លើកទី២នៅថ្ងៃទី២៨សីហា លើកទី៣ នៅថ្ងៃទី៤កញ្ញា និងលើកទី៤នៅថ្ងៃទី១១កញ្ញាឆ្នាំ២០២៣ ក្នុងនោះភាគីនីមួយៗបានឈានដល់ការដាក់តួលេខរៀងៗខ្លួនដោយភាគីនិយោជកដាក់ចំនួន១ដុល្លារបន្ថែមលើប្រាក់ឈ្នួលបច្ចុប្បន្ន២០០ដុល្លារក្នុងមួយខែ ខណៈភាគីសហជីពដាក់១៥ដុល្លារ។ ចំណែកភាគីរាជរដ្ឋាភិបាលនៅមិនទាន់ដាក់តួលេខនៅឡើយទេ។

កិច្ចប្រជុំលើកទី៥នេះគេរំពឹងថា ភាគីសហជីព និងភាគនិយោជក នឹងដាក់តួលេខចុងក្រោយ និងសំណូមពរមួយចំនួនដាក់ជូនរដ្ឋាភិបាលពិចារណា និងដោះស្រាយ។ ចំណែករាជរដ្ឋាភិបាលនឹងដាក់តួលេខមួយផងដែរដើម្បីឱ្យភាគីទាំងពីរពិនិត្យ និងពិចារណាដើម្បីធ្វើយ៉ាងណាស្វែងរកតួលេខរួមគ្នាមួយសម្រាប់ប្រកាសនៅថ្ងៃទី២៨កញ្ញាខាងមុខមុនកាលកំណត់ដែលតាមផែនការគ្រោងនឹងប្រកាសនៅថ្ងៃទី០២តុលាឆ្នាំ២០២៣។

ដើម្បីឆ្លើយតបតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំឱ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើយ៉ាងណាសម្របសម្រួលជាមួយភាគីនិយោជក និងភាគីសហជីពប្រកាសប្រាក់ឈ្នួលឱ្យបានមុនពិធីបុណ្យភ្ជុំបិណ្ឌទើបភាគីមួយៗបានខិតខំបញ្ចប់ការចចារប្រាក់ឈ្នួលឱ្យបានលឿនមុនកាលកំណត់ដោយបានឯកភាពគ្នាប្រកាសនៅថ្ងៃទី២៨កញ្ញាខាងមុខដើម្បីជាកាដូជូនដល់បងប្អូនកម្មករនិយោជិតមុននឹងធ្វើដំណើរទៅស្រុកកំណើតនៅក្នុងឱកាសពិធីបុណ្យភ្ជុំខាងមុខ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


