ជីវិតកម្សាន្ដ
លីវ ជីលី ត្រូវការកម្លាំងចិត្តពីអ្នកគាំទ្រដើម្បីពង្រឹងសមត្ថភាពចេញទៅប្រកួតឆាប់ៗនេះ
កញ្ញា លីវ ជីលី ដែលត្រូវបានឡើងមកកាន់តំណែងMiss Grand 2020ជំនួសអតីតកញ្ញាឯក សេង រដ្ឋា បានប្រកាសស្នើដល់មហាជនពិសេសអ្នកគាំទ្រវិស័យកញ្ញាឯកជួយផ្តល់ជាកម្លាំងចិត្ត និងបញ្ចេញ មតិក្នុងន័យកែលម្អជាជាងការរិះគន់បែបជាន់ពន្លិច ។

ការស្នើសុំរបស់កញ្ញា លីវ ជីលី នេះគឺបានធ្វើឡើងក្នុងពិធីផ្ទេរតំណែងកាលពីថ្ងទី០១ ខែកុម្ភ: ឆ្នាំ២០២១ម្សិលមិញដែលរៀបចំដោយភាគីក្រុមហ៊ុនមហាហង្ស។ ម្ចាស់មកុដកញ្ញាឯក Miss Grand 2020 ត្រូវបានផ្ទេរទៅឲ្យកញ្ញាឯករងលំដាប់ទី២កញ្ញាលីវ ជីលី ខណៈជ័យលាភីលំដាប់រងទី៣ត្រូវឡើងមកលំដាប់រងទី១ និងលំដាប់រងទី៤ត្រូវឡើងមកលំដាប់រងទី២វិញ។
កញ្ញា លីវ ជីលី ជាអតីតម្ចាស់ជ័យលាភីរងលំដាប់ទី២ និងជាអតីតបេក្ខភាពតំណាងខេត្តបន្ទាយមានជ័យ នាងមានអាយុ២៤ឆ្នាំ កម្ពស់១,៧០ម៉ែត្រ បញ្ចប់ការសិក្សាត្រឹមឆ្នាំទី៣នៃជំនាញហិរញ្ញវត្ថុធនា គារ ។ នាងធ្លាប់ទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងវគ្គបង្ហាញសមត្ថភាពលើកដំបូងជាមួយនឹងដើមទ្រូងដ៏ទ្រលុកទ្រលន់ខណៈសាមីខ្លួនអះអាងថា ពេញមួយតួខ្លួនរបស់នាងគឺពិតមិនបានកែច្នៃឡើយ ។

កញ្ញា លីវ ជីលី បាននិយាយថាវាពិតជាលឿន និងមិននឹកស្មានដល់ព្រោះនាងមិនដែលបានគិតដល់ចំណុចនេះទេ។ នាងថា រយៈពេល១ខែគឺពិតជាខ្លី ហើយអ្វីដែលនាងប្រឹងប្រែងខ្លាំងគឺការហ្វឹកហាត់ដើរដើម្បីកាន់តែបន្ថែមទំនុកចិត្តដែលនាងមានស្រាប់។ នាងថាក្រោយបញ្ចប់ការប្រកួតនាងមិនបានធ្វើការហ្វឹកហាត់អ្វីឡើយទើបតែចាប់ផ្តើមនាពេលនេះ ដែលនាងនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព។
ជាមួយគ្នានេះ នាងក៏បានស្នើឲ្យមហាជនពិសេសអ្នកគាំទ្រវិស័យកញ្ញាឯកជួយផ្តល់ជាកម្លាំងចិត្តបញ្ចេញមតិក្នុងន័យកែលម្អជាជាងការរិះគន់បែបជាន់ពន្លិច និងបញ្ចប់ការគិតថាត្រឹមតែជាការចេញទៅប្រកួតដើម្បីជាការអមឆាក ខណៈដែលពេលនេះនាងក៏ត្រូវការកម្លាំងចិត្តដើម្បីបន្តពង្រឹងសមត្ថភាពឲ្យកាន់តែល្អប្រសើរតាមតែអាចធ្វើទៅបាន។

ដោយឡែកលោក អ៊ិន សុភិន ដែលជាថៅកែផលិតកម្មមហាហង្ស ថ្លែងថាក្រុមហ៊ុនបានត្រៀមគ្រប់សព្វដើម្បីថែទាំហ្វឹកហាត់ទាំងការដើរបង្ហាញម៉ូដឆ្លើយសំណួរ និងសកម្មភាពផ្សេងៗដើម្បីប្រាកដថានឹងអាចក្លាយជាបេក្ខនារីតំណាងជាតិចេញទៅប្រកួតលើឆាកអន្តរជាតិបាន។
លោកបន្តថាបញ្ហាដែលកើតឡើងកន្លងមកនឹងក្លាយជាបទពិសោធន៍ថ្មីសម្រាប់ការផលិតកម្មវិធីលើកក្រោយ ហើយបើទោះបីជានៅសល់ពេលមិនច្រើនក្តីប៉ុន្តែផលិតកម្មនឹងខិតខំពង្រឹងសមត្ថភាពកញ្ញាឯកតំណាងជាតិតាមលទ្ធភាពនិងដើម្បីបញ្ចប់ការគិតថាត្រឹមតែជាបេក្ខនារីអមឆាក៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


