Connect with us

ជីវិតកម្សាន្ដ

មុនក្លាយជាតារា K-pop តារារ៉េប Lisa ធ្លាប់សម្ដែងក្នុងរឿងភាគថៃ

បានផុស

នៅ

ប្រិយមិត្តមួយចំនួនប្រហែលពុំធ្លាប់ដឹងឡើយថា តារាស្រីលំដាប់ពិភពលោក Lalisa Manoban សមាជិកក្រុម BLACKPINK មិនមែនចេះតែច្រៀង រ៉េប និងរាំប៉ុណ្ណោះទេ តាមពិតនាងធ្លាប់សម្ដែងក្នុងរឿងភាគថៃ មុនពេលបង្ហាញខ្លួនជាតារា K-POP ក្នុងឆ្នាំ ២០១៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ ម្តាយរបស់ Lisa អ្នកស្រី Chitthip Breichweiler ទើបបានបង្ហោះឃ្លីបខ្លីមួយនៅលើ Story IG របស់គាត់ ដែលបង្ហាញថា Lisa ធ្លាប់លេចមុខសម្ដែងក្នុងរឿងភាគថៃ កាលពីនាងនៅក្មេង ដែលរឿងមួយនោះជារឿងភាគដំបូងបំផុតរបស់នាង។

ក្រោយពេលម្ដាយ Lisa ទម្លាយឃ្លីបហើយ អ្នកគាំទ្រនាំគ្នារុករកសាច់រឿងដើម ទើបគេរកឃើញថា ​រឿង​ភាគដំបូង​ដែល Lisa ធ្លាប់ដើរតួ​ជា​រឿង​ភាគដែលមានចំណងជើងថា “Princess Beggar” ។ រឿងនេះបានចាក់បញ្ចាំងនៅលើប៉ុស្តិ៍លេខ ៣ កំលុងឆ្នាំ២០០៧ ដែលតួឯកប្រុសកាលណោះគឺលោក Ta Warit និងតួឯកស្រីគឺអ្នកនាង Namfon Patcharin ។

បន្ទាប់វីដេអូខ្លីបន្តផ្សព្វផ្សាយយ៉ាងផុសផុល មហាជនជាច្រើនដែលបានឃើញវានាំគ្នាសរសើរ Lisa គ្រប់គ្នាថា នាងមានទេពកោសល្យមិនធម្មតា ហើយពិតជាមានប្រជាប្រិយភាពតាំងពីក្មេង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សមាជិក BTS ទាំងអស់នឹងបន្តកុងត្រាជាមួយ HYBE ខណៈ Suga ចូលបំពេញកាតព្វកិច្ចយោធាចុងសប្ដាហ៍នេះ

ចុចអាន៖ ប្រព័ន្ធផ្សព្វផ្សាយមួយរាយការណ៍ថា Lisa ទំនងចុះកុងត្រាជាមួយទីភ្នាក់ងារអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៩ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៧ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម