សុខភាព
ក្រូចមានប្រយោជន៍ដល់សុខភាព តែក្នុងនោះក៏ផ្ទុកគ្រោះថ្នាក់ខ្លាំងដែរ
ក្រូចជាផ្លែឈើមួយប្រភេទដែលមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព សម្បូរទៅដោយ វីតាមីនC ប៉ូតាស្យូម និងជាតិសរសៃ។ ពួកវាជួយពង្រឹងប្រព័ន្ធការពាររាងកាយ ការពារជំងឺផ្តាសាយ ចិញ្ចឹមស្បែក និងជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។
ទោះជាយ៉ាងណាក៏ដោយ ផ្លែក្រូចក៏អាចបង្កគ្រោះថ្នាក់ផងដែរ ប្រសិនបើទទួលទានច្រើនពេក។ ខាងក្រោមនេះ គឺជាសារធាតុដែលក្រូចមួយផ្លែផ្ទុក៖

អាស៊ីតខ្ពស់ ផ្លែក្រូចមានជាតិអាស៊ីតខ្ពស់ ប្រសិនបើទទួលទានច្រើន ពេកអាចបណ្តាលឲ្យរលាកក្រពះ រាគ ឬធ្វើឲ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរសម្រាប់អ្នកដែលមានជំងឺច្រាលអាស៊ីត។
ជាតិស្ករខ្ពស់ ផ្លែក្រូចមានជាតិស្ករខ្ពស់ ការញ៉ាំច្រើនពេកអាចបណ្តាលឲ្យឡើងទម្ងន់ ឬធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមខ្ពស់។
វីតាមីន C ខ្ពស់ ការទទួលទានវីតាមីន C ច្រើនពេកអាចបណ្តាលឲ្យរាគ អាចបណ្ដាលឲ្យមានអាឡ័កស៊ី។ ក្រូចគឺជាផ្លែក្រូច មនុស្សមួយចំនួនអាចមានអាឡ័កស៊ីទៅនឹងសមាសធាតុនៅក្នុងគ្រួសារក្រូចឆ្មារ។ ប្រតិកម្មអាឡ័កស៊ីអាចរួមមាន កន្ទួល រមាស់ ហើម ឬពិបាកដកដង្ហើម។
ការប្រុងប្រយ័ត្នចំពោះការបរិភោគក្រូច
អ្នកមិនគួរញ៉ាំផ្លែក្រូចច្រើនពេកទេ។ អ្នកគួរញ៉ាំក្រូចមិនលើសពី ២ ទៅ ៣ ផ្លែក្នុងមួយថ្ងៃ។
អ្នកមិនគួរញ៉ាំផ្លែក្រូចពេលពោះទទេឡើយ។ អាចធ្វើឲ្យរលាកក្រពះ។
ចៀសវាងការទទួលទានផ្លែក្រូចក្នុងបរិមាណច្រើន ប្រសិនបើអ្នកមានជំងឺច្រាលអាស៊ីត។
អ្នកគួរពិគ្រោះជាមួយគ្រូពេទ្យ មុនពេលទទួលទានផ្លែក្រូច ប្រសិនបើអ្នកមានជំងឺខ្សោយតម្រងនោម។
របៀបញ៉ាំផ្លែក្រូចដោយសុវត្ថិភាព
ញ៉ាំក្រូចបន្ទាប់ពីអាហារ
ញ៉ាំផ្លែក្រូចជាមួយបន្លែ ឬផ្លែឈើផ្សេងទៀត ដើម្បីជួយកាត់បន្ថយការរលាកក្រពះ។
ប្រសិនបើអ្នកមានប្រតិកម្មទៅនឹងផ្លែក្រូច អ្នកគួរចៀសវាងការញ៉ាំផ្លែក្រូច។
ទោះយ៉ាងណាក៏ដោយ ក្រូចជាផ្លែឈើមួយប្រភេទដែលផ្ដល់អត្ថប្រយោជន៍ដល់សុខភាព។ ប៉ុន្តែគួរញ៉ាំក្នុងកម្រិតមធ្យម។ ហើយអ្នកគួរតែប្រយ័ត្ន ប្រសិនបើអ្នកមានស្ថានភាពសុខភាពជាក់លាក់។ យ៉ាងណាមិញ ប្រសិនបើអ្នកញ៉ាំក្រូចបានត្រឹមត្រូវ។ អ្នកអាចទទួលបានអត្ថប្រយោជន៍យ៉ាងពេញលេញពីផ្លែក្រូច៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
យោធាកម្ពុជាជួបអាមេរិកនៅកោះហាវ៉ៃស្របពេលដែលថៃឈ្លានពាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ទោះមានបទឈប់បាញ់ តែវរការពារព្រំដែនគោក ប្រចាំទិសសំឡូតនៅតែពង្រឹងជំហរការពារដែនអធិបតេយ្យភាព