ព័ត៌មានអន្ដរជាតិ
ថៃបន្តរកឃើញអ្នកឆ្លងកូវីដជិត ៨០០ ករណី ខណៈសឹងតែទាំងអស់នៅខេត្តសាមុតសាខន
នៅថ្ងៃពុធនេះរដ្ឋាភិបាលថៃបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៧៩៥ ករណីដោយក្នុងនោះ ៧៨៣ ករណីជាករណីឆ្លងក្នុងសហគមន៍ និង ១២ ករណីជាករណីនាំចូល ។
លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ បាននិយាយថា ក្នុងចំណោមករណីឆ្លងក្នុងសហគមន៍ ៧៨៣ ករណីក្នុងនោះ ៧៥៩ ករណីត្រូវបានរកឃើញនៅក្នុងខេត្តសាមុតសាខន ហើយ ២៤ ករណីទៀតត្រូវបានបញ្ជាក់នៅមន្ទីរពេទ្យ ។
ករណីថ្មីចំនួន ៧៥៩ ករណីដែលត្រូវបានរកឃើញឆ្លងក្នុងសហគមន៍នៅខេត្តសាមុតសាខន ក្នុងនោះ ប្រជាជនមីយ៉ាន់ម៉ា ៦៦២ នាក់ ជនជាតិថៃ ៩២ នាក់ និងជនជាតិឡាវ ២ នាក់ ។
ចំណែកក្នុងចំណោមករណីទាំង ២៤ ដែលត្រូវបានរកឃើញនៅមន្ទីរពេទ្យ ១៨ នាក់គឺនៅខេត្តសាមុតសាខន ប្រជាជនមីយ៉ាន់ម៉ា ១១ នាក់ និងថៃ ៧ នាក់ ក្រុងបាងកក ៤ នាក់ (ថៃ ៣ នាក់ និងមីយ៉ាន់ម៉ាម្នាក់) និង ២ នាក់ទៀតនៅខេត្ត Tak ម្នាក់ និងខេត្ត Maha Sarakham ម្នាក់ ។
រីឯករណីនាំចូលទាំង ១២ នោះគឺការមកដល់របស់ភ្ញៀវទេសចរដែលធ្វើចត្តាឡីស័កមកពីសហរដ្ឋអាមេរិក ១ ករណី, ចក្រភពអង់គ្លេស ១ ករណី, កាណាដា ១ ករណី, ម៉ាឡេស៊ី ២ ករណី, គុយវ៉ែត ១ ករណី រុស្ស៊ី ១ ករណី, ទួរគី ១ ករណី, និងអារ៉ាប់អារ៉ាប់រួម ៤ ករណី ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះថៃមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២១,២៤៩ ករណី និងមានអ្នកស្លាប់ចំនួន ៧៩ នាក់ ខណៈប្រទេសនេះជាប់ចំណាត់ថ្នាក់ទី ១១៥ ក្នុងបញ្ជីឆ្លងលើពិភពលោក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post / The Nation
ចុចអាន ៖ ចង់បានលាភសំណាងពេក ប្រជាជនថៃកាន់បាច់ផ្កាដេកក្នុងមឈូសដូចសាកសព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


