កីឡា
លោក Oleg ថា ភ្នំពេញក្រោនមិនមែនជាក្រុមល្អជាងគេនៅកម្ពុជាទេ
លោក Oleg Starynskyi មិនបានចាត់ទុកក្លិបភ្នំពេញក្រោនជាក្រុមល្អជាងគេក្នុងប្រទេសកម្ពុជាឡើយ បើទោះបីជាពីរឆ្នាំចុងក្រោយឈ្នះពានច្រើន។

ក្នុងសន្និសីទសារព័ត៌មាន លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានឆ្លើយតបនឹងអ្នកសារព័ត៌មានហ្វីលីពីនថា ៖«ភ្នំពេញក្រោនមិនមែនជាក្រុមខ្លាំងជាងគេនៅកម្ពុជាទេ ទោះជាយើងបានឈ្នះពានច្រើនពីរឆ្នាំចុងក្រោយនេះ។ ការឈ្នះពានកាលពីឆ្នាំ២០២១ ពួកយើងខុសគ្នាតែ២ពិន្ទុប៉ុណ្ណោះជាមួយក្រុមលេខ២។ កាលពីឆ្នាំ២០២២ យើងមានពិន្ទុស្មើគ្នាជាមួយក្រុមលេខ២ទៀត ប៉ុន្តែយើងឈ្នះពានដោយសារគិតតាមប្រវត្តិជួបគ្នា។ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រលីគខាប់ និងស៊ុបភើខាប់គឺសុទ្ធតែជាការប្រកួតដ៏លំបាកដែលយើងឈ្នះដោយតានតឹង»។
«និយាយពីការប្រកួតក្នុងលីគកំពូលកម្ពុជាគឺប្រជែងខ្លាំង។ នេះហើយជាមូលហេតុនាំឲ្យភ្នំពេញក្រោនអភិវឌ្ឃខ្លួនបានល្អ ដោយសារមានការប្រកួតតានតឹងនិងប្រជែងខ្លាំងក្នុងលីគ។ មុនការប្រកួតជាមួយ Cebu យើងមានការប្រកួតដ៏លំបាកជាមួយវិសាខាកាលពីថ្ងៃអាទិត្យ ដែលវិសាខាក៏ក្រុមបានបង្ហាញខ្លួនក្នុងពាន AFC Cup កាលពីឆ្នាំមុនដែរ»។ លោក Oleg បានបញ្ជាក់បន្ថែម។

ក្រោមការដឹកនាំរបស់លោក Oleg Starynskyi ភ្នំពេញក្រោនបានឈ្នះ ពានរង្វាន់ជាច្រើនក្នុងនោះរួមមាន ពានរង្វាន់លីគកំពូលកម្ពុជា២លើក, ពានរង្វាន់ខេមបូឌានស៊ុបភើខាប់២លើក និងពានរង្វាន់លីគខាប់២លើក។ ឥឡូវនេះពួកគេកំពុងធ្វើដំណើរយ៉ាងល្អក្នុងពាន AFC Cup ដោយបានប្រកួតឈ្នះ៣លើកជាប់គ្នា៕
អត្ថបទ៖ រតនា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


